Loading...

ថ្ងៃរៀបការបែរជាថ្ងៃស្លាប់របស់កូនក្រមុំទៅវិញ! កូនក្រមុំចង់ឲ្យកូនកំលោះភ្ញាក់ផ្អើលទើបជិះឧទ្ធម្ភាគចក្រមកទទួល តែទីបំផុតមិនដូចក្តីសុបិន្តឡើយ (មានវីដេអូ)

Loading...
អេស្ប៉ាញ៖ ពិតជាអាសូរណាស់លោកអើយ ថ្ងៃរៀបការបែរជាត្រូវជាថ្ងៃស្លាប់របស់កូនក្រមុំទៅវិញ ដែលរឿងរ៉ាវមួយនេះពិតជាមិនសមនឹងកើតទាល់តែសោះ។ ដោយរឿងនេះដំបូងឡើង កូនក្រមុំគាត់ចង់ឲ្យកូនកំលោះមានការភ្ញាក់ផ្អើលទើបគាត់សម្រេចចិត្តជិះឧទ្ធម្ភាគចក្រជាមួយបងប្រុស ព្រមជាមួយអ្នកថតរូប និងអ្នកបើកឧទ្ធម្ភាគចក្រ នេះបើយោងតាមសម្តីរបស់អ្នករៀបចំកម្មវិធីប្រាប់។


នៅក្នុងហេតុការណ៍នេះកើតឡើងនៅ São Lourenço da Serra ក្នុងប្រទេសអេស្ប៉ាញ ដែលមានអ្នកស្លាប់សរុបចំនួន៤នាក់ដូចដែលបានរៀបរាប់ខាងលើ ដែលវាជារឿងគួរឲ្យសោកស្តាយផងដែរចំពោះការធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ។


គួរបញ្ជាក់ផងដែរថាកូនកំលោះ (fiancé) គាត់មិនបានដឹងទាល់តែសោះថាកូនក្រមុំម្នាក់នេះហ៊ានជិះឧទ្ធម្ភាគចក្រដើម្បីប្រារពក្នុងពិធីមង្គលការមួយនេះ ដោយមានតែមិត្តរបស់កូនក្រមុំពីរបីនាក់ប៉ុណ្ណោះដែលដឹងរឿងមួយនេះ ព្រោះវាជាក្តីសុបិន្តរបស់កូនក្រមុំ។


គ្រោះដ៏កាចសាហាវនេះគឺបណ្តាលមកពីអាកាសធាតុមិនអំណោយផល ដោយវាមានភាពរអាក់រអួលម្តងទៅហើយមុនពេលឈានដល់ដំណាក់កាលនៃការធ្លាក់នេះ វាពិតជាធ្វើឲ្យកូនកំលោះស្ទើរតែគាំងបេះដូងទៅហើយពេលលឺដំណឹងដ៏អាក្រក់មួយនេះបានកើតឡើងចំកូនក្រមុំដែលស្រលាញ់ស្ទើរលេបរបស់គាត់នោះ។ ដូចនេះវាជាបទពិសោធន៍ទៅថ្ងៃក្រោយផងដែរចំពោះដៃគូរផ្សេងទៀត ដោយពុំគួរយកថ្ងៃដ៏ពិសេសមួយនេះទៅប្រថុយឡើយ។












ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan