Loading...

ទិញខុស ដូរវិញបែរជាកាត់លុយ! ហាងលក់គ្រឿងឡានសីហា នៅផ្សារដេប៉ូ ត្រូវអតិថិជនខឹងយ៉ាងខ្លាំង (មានវីដេអូ)

Loading...
ប៉ុន្មានម៉ោងមុននេះក្នុង Facebook របស់បងប្រុសម្នាក់ឈ្មោះ Seanghai Make Up គាត់បានបង្ហោះវីដេអូក៏ដូចជារូប និងការរៀ​បរាប់ចំពោះអ្នកលក់គ្រឿងឡាន សីហា នៅម្តុំផ្សារដេប៉ូ ដោយមុនពេលគាត់ទិញគាត់បានសួរថាបើសិនជាទិញទៅដាក់អត់ត្រូវអាចដូរវិញបានអត់ អ្នកលក់ក៏ប្រាប់ថាអត់អីទេដូរវិញបាន តែពេលដែលអត់ត្រូវហើយយកមកដូរវិញ អ្នកលក់បានកាត់លុយរបស់គាត់ ទើបដូររបស់ថ្មីវិញ ដែលជាហេតុធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាខ្លាំង ក្នុងនោះបងប្រុសម្នាក់នេះក៏បានរៀបរាប់បន្ថែមទៀតថា៖


ឡានខ្ញុំខូចកុងសឺម៉ាសុីនត្រជាក់អត់បានយកប៉ាន់ទៅទិញអ្នកលក់ថាមិនអីទេបើខុសយកមកដូរលុយវិញកុំអោយរំលងបីរបួនថ្ងៃគាត់ដូរអោយដល់ទិញទៅដាក់អត់ត្រូវយកមកដូរវិញមកកាត់ខាតឯង ហើយប្រាប់ថាបើមិនកាត់ខាតយករបស់ទៅប្រើទៅហួសចិត្តនឹងយាយឯងហ្មងឆ្ងាញ់ត្រង់លុយប៉ុណ្ណឹងទិញអីបានសម្រាប់គាត់ចង់ប្រាប់ថាសម្រាប់អ្នកមានដូចយាយឯងវាទិញអីមិនបានទេតែសម្រាប់អ្នកក្រដូចខ្ញុំវាពិតជាមានតំលៃណាស់លុយប៉ុណ្ណឹង​លុយខ្ញុំអាចរកបានចាប់ទុកចូរបុណ្យ?​? បញ្ជាក់ហាងលក់គ្រឿងឡានសីហាផ្សារដេប៉ូ។


ក្នុងនោះផងដែរក៏មានមតិយោបល់ពីអ្នកប្រើប្រាស់ក្នុង Facebook ដែលគេ comment ថា មានអាអ្នកលក់មួយចំនួនធ្វើចរិតថោកណាស់បង គឺចង់បានលុយគេស្រស់ៗ ដោយមិនគិតហេតុផលទេ ដូចងៃមុនចឹងខ្ញុំទិញកុងទ័រភ្លើងគេ បានសន្យាដូចគ្នាចឹង ដល់ពេលខ្ញុំយកទៅប្រើ ស្រាប់តែវាអត់ដើរ យកដូរវីញវាអត់ដូរអោយខ្ញុំ វាគ្មានស្តាប់ហេតុផលសោះ។ ក្នុងនោះផងដែរក៏មានអ្នកផ្សេងទៀតនិយាយថា ការកាត់ខាតនេះមិនច្រើនផង គ្រាន់តែកាត់១មឺុនរៀលតើ មានទៅច្រើនអី។


ដូចនេះសូមបងប្អូនទាំងអស់ជួយរកយុត្តិធម៌ឲ្យពួកគាត់ទាំងពីរផង ថាអ្នកណាខុស អ្នកណាត្រូវ។