Loading...

ហេតុតែចង់បានការប្រាក់ ៩.៨% ក្នុងមួយខែ ទើបត្រូវចាញ់បោកគេ! តែពេលនេះមេក្លោងដែលបោកលុយបាន ៦លានដុល្លា ត្រូវនគរបាលសន្តិសុខចាប់ខ្លួនហើយ

Loading...
ភ្នំពេញ៖ នៅវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង នគរបាលសន្តិសុខ ដឹកនាំដោយលោក ឧត្តសេនីយ៍ទោ មៀច សុរិទ្ធិការ្យ ដេវីត តាមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានឃាត់ ខ្លួន មេក្លោង ឆបោកធំៗ២នាក់ ក្នុងក្រុមហ៊ុន FUGI Investment Excellence ទីតាំងនៅលើផ្លូវ រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន តាមដីកាបញ្ជាអោយចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញដើម្បី យកទៅសួរចម្លើយ និងចាត់ វិធានការតាមផ្លូវច្បាប់។ ជន ដែល បានឆបោក ប្រជាពលរដ្ឋក្នុងគំរោងវិនិយោគខ្យល់ ជាទ្រង់ទ្រាយ ធំដែលសមត្ថកិច្ចចាប់ខ្លួនបាន រួមមាន៖ ១-លោក លី សែនលាភ ជា អគ្គនាយកក្រុមហ៊ុន FUGI ២-កញ្ញា សូ សុធារត្ន័ ជា អ្នកប្រមូលលុយពីអតិថិជន ឱ្យ FUGI។


សង្ស័យពាក់ព័ន្ធករណី ឆបោក រំលោភសេចក្តីទុកចិត្ត ក្នុងការ លួងលោម អតិថិជន ជាង ១៥០ នាក់វិនិយោគជាមួយក្រុមហ៊ុន FUGI Investment Excellence ទឹកប្រាក់ជាង៦ លានដុល្លារ ដែលក្រុមហ៊ុនសន្យាផ្តល់ជាការប្រាក់ជូនវិញដល់ទៅ៩.៨% ក្នុងមួយខែជារៀងរាល់ខែ។ ប៉ុន្តែតាំងពីដាក់លុយខែកក្កដា ឆ្នាំ ២០១៦ ដល់ថ្ងៃនេះ អតិថិជន ទាំងអស់ មិនបានទទួលការប្រាក់តាមអ្វីដែលក្រុមហ៊ុនបានកំណត់និងសន្យានោះទេហើយអភិបាលក្រុមហ៊ុនបានព្យាយាមគេចវេសពី កាតព្វកិច្ចទទួលខុសត្រូវទាំងស្រុង។


គួបញ្ជាក់ថា៖ កម្រោង បោកប្រាស់ របស់ក្រុមហ៊ុនFUGIខាងលើគឺមិន ខុសគ្នាពីករណីបញ្ឆោតបោកប្រាស់សន្យាអោយការប្រាក់ខ្ពស់ហួសមេឃ EBC/AIF/ICA ដែលបានបោកប្រាស់ប្រជាពលរដ្ឋរាប់មុីននាក់ហើយកំពុងជាប់គាំងដោះមិនរួចព្រោះមេខ្លោង ធំៗ បានរត់គេចខ្លួនអស់ប៉ុន្មានទេ គ្រាន់តែករណីFUGI ខាងលើនេះគឺដោយ បានសមត្ថកិច្ច ដែលមានឆន្ទះខ្ពស់បាន ធ្វើការទប់ស្កាត់ទាន់ពេលវេលា និង ចាប់មេខ្លោង និងគូកន ក្នុងគំរោងបោកនេះដោយការស្រាវជ្រាវ យ៉ាងសស្រាក់សស្រាំរបស់កំលាំង នគរបាលកណ្តាលសន្តិសុខ ដើម្បីបំបែក សំណុំរឿងរកយុត្តិធម៍ ជូនប្រជាពលរដ្ឋរងគ្រោះនិង ទប់ស្កាត់ទាន់ពេលវាហា មិនអោយក្រុមហ៊ុននេះមានឱកាសបោកនាក់ផ្សេងតទៅទៀតឡើយ។


លោកឧត្តមសេនីយ៍ទោ មៀច សុរុទ្ធិកាដេវីត ក៏បាន ស្នើសុំមហាជនទាំងអស់សូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះគំរោងវិនិយោគរបស់បុគ្គល ឬ ក្រុមហ៊ុនណាដែលលួងលោមផ្តល់ការ ចំនេញខ្ពស់ហួសស្មានហើយ ស្រួលៗ និង ទៀងពេក ដើម្បី កាត់បន្ថយហានិភ័យយើង ត្រូវចាញ់បោក គេអស់លុយអស់កាក់។ នាយកដ្ឋានកណ្តាលសន្តិសុខ ក៏ សូម រំលឹក ដល់ប្រជាពលរដ្ឋ ទាំង អស់ជួយបន្ត ផ្តល់ ព័ត៌មាន ឬ តំរុយ សង្ស័យបើ ជួបប្រទះករណី ឆបោក ដូចខាងលើ មក HOTLINE ២៤ ម៉ោងរបស់នាយកដ្ឋាន លេខ 031 20 12345 / 031 60 12345។