Loading...

គួរឲ្យខ្ពើមណាស់! ហេតុអ្វីគេធ្វើផ្អកត្រីបែបនេះទៅវិញ តើនរណាគេហ៊ានពិសារខ្លះ? (មានវីដេអូ)

Loading...
យោងតាមការបង្ហោះវីដេអូក៏ដូចជារូបភាពរបស់បុគ្គលម្នាក់តាមបណ្តាញសង្គម Facebook ប្រាប់ឲ្យដឹងថាមានការផលិតផ្អកគ្មានអនាម័យមួយកន្លែងក្នុងខេត្តបាត់ដំបង ដែលមើលទៅឡើងលែងចង់ហូបតែម្តង ព្រោះវាដូចជាហួសហេតុពេកទៅហើយ ដែលយករបស់ញាុំទៅលាយលើកំរាលស៊ីម៉ង់ទៅវិញ បើទោះបីជាឆ្ងាញ់យ៉ាងណាក៏មិនអាចទទួលយកបានទេ។ ក្នុងនោះផងដែរម្ចាស់ Facebook នេះបានបន្ថែមថា៖


ការផលិតផ្អកនៅផ្សារប្រហុក ខេត្តបាត់ដំបង!😳😳
គេយកសាច់ត្រីប្រាកាត់ជាកង់ៗបន្ទាប់មកដាក់ជាមួយទឹកអំបិល ជាមួយល័ក្ខព័ណ៌ក្រហម និងវត្ថុធ្វើអោយសាច៉ត្រីរឹងបន្ទាប់មកដាក់លើកំរាលស៊ីម៉ង៉ ជាចុងក្រោយចាក់អង្ករលីងលាយចូកចុះចូកឡើង ទាត៉ផងនិងកឿរនឹងជើងផង រួចកើបដាក់ក្នុងធុងឈើឫពាងធំៗមួយខែពីរខែទើបកើបលក់។

បើតាមការស្រាវតាមបែបវេជ្ជសាស្ត្រៈអាហារផ្អាប់ទាំងនេះដូចជាប្រហុកផ្អក ទឹកត្រីនិងមុាំ សំបូរណ៏ដោយមេរោគមហារីក និងបូស ។ល។
Disgusting and uneatable food"Fish Paork" (Marinated salty, sauer fish paste). Psa Prahok, Battambang.


ក្នុងនោះផងដែរក៏មានមតិយោបល់ផ្សេងៗពីអ្នកដែលបានមើលវីដេអូនេះ ហើយក៏រៀបរាប់ថា៖ ប្រហែលជាកន្លែងផលិតផ្អកខុសច្បាប់ហើយបានអនុវត្តការផលិតអត់មានអនាម័យបែបនេះ!! បើកន្លែងផលិតគេស្រប ច្បាប់ម្ចាស់សហគ្រាសផលិតនោះច្បាស់ជាគាត់យល់ និងមានអនាម័យហើយ។ ការផលិតបែបនេះ...ឯណាទៅការធានាគុណភាពចំណីអាហារដល់អ្នកបរិភោគនោះ!! អាជ្ញាធរគួរចុះផ្អាកបិទសហគ្រាស ផលិតចំណីអាហារនេះទៅហើយនាំម្ខាស់មកដាក់ទោសទាន់តាមច្បាប់ទើបសម...


ក្រៅពីនេះក៏មានម្ចាស់ Facebook ផ្សេងទៀតក៏មានយោបល់ថា៖ នេះគេធ្វើផ្អកបើគេធ្វើប្រហុកវិញគេជាន់ទាំងស្បែកជើង ហើយគេដាក់ថ្នាំអីទេពណ៌សញុមអត់ស្គាល់ទេហើយកន្លែងធ្វើនេះនៅជិតផ្ទះរបស់ញុមហើយគេធើលក់បែបនឹងយូរហើយប្រហែលជិត20ឆ្នាំហើយមិនឃើញខាងមន្ត្រីណាមកហាមឃាត់ទេ។


បន្ថែមពីនេះក៏មានអ្នកផ្សេងទៀតបានបន្តថា៖​ នាក់ធ្វើរបស់លក់នៅទីផ្សាច្រើនយ៉ាងនេះវាពំុដែលមានអនាម័យទេ។ បើសួរនាក់លក់វិញសុទ្ធតែថារបស់ខ្ញំុធ្វើស្អាតណាស់។ តាមវិជ្ជាពេទ្យគេពំុឲ្យញាំុទេរបស់ដែលប្រៃពេកដូចជាប្រហុក​ មាំុ ផ្អករបស់ទាំងអស់នេះ ញាំុទៅវាធ្វើបែសដូងវារឹងនាំឲ្យកើតstrokeហាមជាដាច់ខាតរបស់ដែលប្រៃ។ ខ្ញុំពំុដែលទិញទេរបស់ដែលធ្វើនៅវៀតណាម។ នេះជាចំណេះចេះដឹងខ្លះៗរបស់ខ្ញំុដែលបានរៀនពី Doctor នៅពេលដែលខ្ញុំបានទៅជួបម្ដងៗ​។


ជាចុងក្រោយក៏មានអ្នកផ្សេងទៀតសុំណូមពរថា៖ សូមមន្ត្រីកាំកុងត្រូលចុះពិនិត្យផងកុំចាំតែដើរតាមផ្សារនោះ។ ការត្រួតពិនិត្យដល់កន្លែងផលិតវាសំខាន់ណាស់ដេីម្បីទប់ស្កាត់មុនពេលចែកចាយបើក្នុងករណីផលិតមិនត្រូវតាមក្បួនអនាម័យ។


ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan