Loading...

ជួយស៊ែរដើម្បីលើកទឹកចិត្តបងប្រុសផងដែលគាត់បង្ហាញនូវទង្វើរដ៏ល្អក្នុងសង្គម! បងប្រុសម្នាក់ជិះម៉ូតូដើម្បីជួយសម្រួលដល់រថយន្តសង្គ្រោះបន្ទាន់ (មានវីដេអូ)

Loading...
កាលពីម្សិលមិញឃើញមានបងប្រុសម្នាក់បានបង្ហាញសកម្មភាពដ៏គួរឲ្យគោរពបំផុតដែលមិននឹកស្មានដល់គាត់មានការលះបង់ដូចនេះទាល់តែសោះ ដោយគាត់ចំណាយពេលវេលាជួយសម្រួលចររាចរដល់រថយន្តសង្គ្រោះអ្នកជំងឺតាមដងផ្លូវ ដោយគាត់ជិះម៉ូតូរបស់គាត់នៅពីមុខរថយន្តសង្គ្រោះ ដើម្បីផ្តល់ជាសញ្ញាដល់អ្នកបើកបរខាងមុខឲ្យធ្វើការអែបចូលខាងក្នុងដើម្បីជួយដល់រថយន្តមួយនេះងាយស្រួលបញ្ចូនអ្នកជំងឺឲ្យឆាប់ដល់មន្ទីរពេទ្យ។


ដោយក្នុងនោះមានការរៀបរាប់តាមរយះ Facebook របស់បងប្រុសម្នាក់ឈ្មោះ Bong Rith បន្ថែមទៀតថា៖ អរគុណបងប្រុសដែលជួយធ្វើចរាចរណ៍ប្អូន នេះជាគំរូមួយដ៍ល្អដែលយើងគ្រប់គ្នាមិនគួរមើលរំលង! គឺគាត់បានចំណាយពេលជួយសំរួលចរាចរណ៍ចាប់តាំពីគល់ស្ពានព្រែកព្នៅ រហូតដល់ វិមានឯករាជ្យដោយបានចំណាយពេលយ៉ាងច្រើនផងដែរ!! (( អាយុជីវិតរបស់អ្នកជម្ងឺមិនមែនអាស្រ័យលើក្រុមជួយសង្គ្រោះតែម្ខាងនោះទេ គឺអាស្រ័យលើបងប្អូននៅលើដងផ្លូវផងដែរ ))


ទង្វើររបស់បងប្រុសម្នាក់នេះត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញ Facebook មានការកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដ៏មេត្តារបស់គាត់ ហើយក៏សង្ឃឹមឃើញមានបងប្អូនរបស់យើងផ្សេងទៀតមានទឹកចិត្តដូចនេះផងដែរ ដូចនេះសូមមេត្តាជួយស៊ែរដើម្បីជាការលើកទឹកចិត្តរបស់បងប្រុសផង មួយវិញទៀតវាអាចជាគំរូដល់អ្នកផ្សេងផងដែរ។