Loading...

ពិតជាមិនគួរឲ្យជឿទាល់តែសោះ! មាត្រាទី៣០៨ របស់ប្រទេសសូដង់បានប្រកាសឲ្យលើកលែងទោសដល់ អ្នកដែលចាប់រំលោភគេ បើសិនជាគោរពតាម...

Loading...
កាលពីពេលថ្មីៗនេះតាមប្រភពពី BBC ពិតជាមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជុំវិញពិភពលោកតែម្តងដោយច្បាប់ថ្មីរបស់ប្រទេសសូដង់ រឺក៏គេហៅម្យ៉ាងទៀតថាប្រទេស ហ្ស៊កដានី ក្នុងមាត្រាទី៣០៨បានប្រកាសថានឹងលើកលែងទោសដល់ជនទាំងឡាយណាដែលបានចាប់រំលោភគេ មិនឲ្យជាប់គុកឡើយដោយគ្រាន់ត្រឡប់មកទទួលទោសតូចមួយដោយយល់ព្រមរៀបការជាមួយអ្នករងគ្រោះ និងរស់នៅជាមួយគ្នាយ៉ាងហោចណាស់ក៏ឲ្យបានបីឆ្នាំដែរ។


ហើយច្បាប់ថ្មីមួយនេះក៏មានអ្នកគ្រាំទ្រ ហើយក៏មានអ្នកជំទាស់ផងដែរដោយពួកគេគិតថាជាច្បាប់មួយសម្រាប់ការពារអ្នកមានអំណាច ក៏ដូចជាអ្នកមានទ្រព្យសម្បត្តិផងដែរ។​ តែទោះបីជាយ៉ាងណាច្បាប់មួយនេះត្រូវបានគេប្រកាសជាផ្លូវការទៅហើយ ហើយក៏មានជនមួយចំនួនទៀតបាននិយាយថា ពេលនេះសុបិន្តរបស់ខ្ញុំបានក្លាយជាការពិតហើយ។


មូលហេតុដែលបានធ្វើវិសោដនកម្មលើច្បាប់ថ្មីនេះក៏ដោយសារមានការសំណូមពរពីបុគ្គលម្នាក់ សុំមិនបញ្ចេញឈ្មោះ កាលពីពីរឆ្នាំមុនមកម្ល៉េស ហើយច្បាប់ថ្មីដែលលើកលែងទោសនេះចាប់អនុវត្តពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នេះទៅតែម្តង។ ហើយការយល់ព្រមការរៀបការនោះសម្រាប់តែក្មេងស្រីទាំងឡាយណាចាប់ពីអាយុពី១៥ ដល់ ១៨ប៉ុណ្ណោះ បើលើសពីនេះចាត់ទុកជាការយល់ព្រម ហើយបើក្រោមពីនេះគិតតាមច្បាប់ដូចធម្មតា។




សូមរក្សាសិទ្ធិ៖ Post Komsan
ប្រភព៖ www.bbc.com