Loading...

កូន៤នាក់ត្រូវកំព្រាឪពុក រីឯម្តាយយំដល់ថ្នាក់បាត់បង់ស្មារតី ក្នុងករណីឪពុកត្រូវបានចោរបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត (មានវីដេអូ)

Loading...
យោងតាម Facebook របស់បងប្រុសម្នាក់ឈ្មោះ Sun Somnang គាត់បានរៀបរាប់ករណីដ៏រន្ធត់មួយដែលបានកើតឡើងចំពោះអ្នករត់តាក់ស៊ីម្នាក់ដែលជាករណីប្លន់តែម្តង ដោយបន្សល់ទុកនៅកូនតូចៗ ៤នាក់ ត្រូវកំព្រារឪពុក និងស្រ្តីមេម៉ាយម្នាក់ ត្រូវរង់នូវក្តីទុក្ខវេទនាយ៉ាងខ្លោចផ្សា នេះហើយជីវិតអ្នករត់តាក់ស៊ី ដើម្បីតែគ្រួសារ! ហើយបងប្រុសបានរៀបរាប់បន្ថែមទៀតថា៖


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧/០៧/២០១៧នេះសមត្តកិច្ចបានបញ្ចាក់ថាករណីបាញ់ប្រហារសម្លាប់បុរស់ម្នាក់កាលពីយប់មុិញស្ថិតនៅភូមិគោកស្ដៅស្រុករលាប្អៀលខេត្តកំពង់ឆ្នាំងគឺជាករណីប្លន់រថយន្តរត់តាក់សុីម៉ាកហាយលេនឌ័រព័ណខ្មៅពាក់ស្លាកលេខ(ភ្នំពេញ2J.1125)ជារបស់ជនរងគ្រោះឈ្មោះអៀង វិចិត្រាហៅ(ចិត្រ)អាយុ៤៣ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្ពពោធិសាត់ ជាអ្នកបើកបរតាក់សុីពីពោធិសាត់ ទៅ ភ្នំពេញ។


សូមថ្នាក់ដឹកនាំជួយរកយុតិ្តធម៍ ជូនគ្រួសារគាត់ផង!😭😭ដើម្បីកូន និងដើម្បីគ្រួសារ កូនក្នុងបន្ទុក ៤នាក់ត្រូវកំព្រារ តើពេលនេះសង្ឃឹមលើអ្នកណា? បើមេគ្រួសារជំហររឹងមាំ ត្រូវគេសម្លាប់ហេីយ(បាត់បង់គ្រប់យ៉ាង បន្សល់តែកូនកំព្រារ និងបំណុល)(នេះហើយជីវិតអ្នករត់តាក់ស៊ី)៕