Loading...

សូមមេត្តាជួយស៊ែរផងដើម្បីឲ្យអ្នកផ្សេងមានការប្រុងប្រយ័ត្នខ្ពស់! ក្មេងស្រីម្នាក់ លង់ទឹកស្លាប់នៅ សណ្ឋាគារ លីនរតនអង្គរ

Loading...
ខេត្តសៀមរាប៖យោងតាមប្រភពពី សមត្ថកិច្ច មួយរូបបានឲ្យដឹងថា ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ជាជនជាតិចិន បានលង់ទឹកស្លាប់ ពេលចូលទៅស្នាក់នៅក្នុង សណ្ឋាគារ «លីន រតនអង្គរ» ស្ថិតនៅ ក្រុមទី៧ ភូមិ-សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែនៅពេលនេះ គេមិនទាន់ដឹងថា ខាងម្ចាស់ សណ្ឋាគារ ត្រូវចេញសំណង ដល់គ្រួសារសព ជនបរទេស យ៉ាងណានោះទេ។


នគរបាល បានឲ្យដឹងថា ករណីនេះបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ស្ថិតនៅសណ្ឋាគារ «លីន រតនៈអង្គរ» ដែលក្មេងរងគ្រោះ ស្លាប់ឈ្មោះ Meng Lina ភេទស្រី អាយុ១០ឆ្នាំ ជនជាតិចិន(ភ្ញៀវទេសចរ)។


បុគ្គលិកសណ្ឋាគារ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនបានមកធ្វើការដូចសព្វដង នៅវេលាម៉ោងប្រហែល ម៉ោង១៩៖១០នាទី ខ្លួនបានឃើញមានភ្ញៀវ អឺរ៉ុបប្រុសម្នាក់ និងកូនរបស់គាត់ ហែលទឹកលេងក្នុងអាង បន្ទាប់មកខ្លួនបាន ដើរឡើងទៅមើលបន្ទប់ស្ប៉ាជាន់ទី១ ប្រហែល១០នាទីក្រោយ ខ្លួនបានចុះមកមើលអាងទឹកវិញ ខ្លួនបានដើរកាត់អាងទឹកទៅបន្ទប់ទឹក តែមិនចាប់អារម្មណ៍ថា មានក្មេងលង់ទឹក ឡើយលុះចេញពី បន្ទប់ទឹកបានដើរមាត់អាង ក៏ឃើញក្មេងម្នាក់ ដេកផ្កាប់មុខ បាតអាងពេលនោះ ខ្លួនបានលោត ចុះស្រង់មកដាក់មាត់អាងនិង ស្រែកហៅគ្នីគ្នា មកជួយមានសែប និងរីសីព និងភ្ញៀវអឺរ៉ុបម្នាក់ ជួយធ្វើចលនាបេះដូង តែនៅមិនដឹងខ្លួន។


បន្ទាប់មកក៏បញ្ជូន ដោយរថយន្តសណ្ឋាគារ ដែលមានខ្លួន និងតៃកុងឈ្មោះ ហួរ និងធួរលីឌ័រស្រីម្នាក់ ជនជាតិចិន ទៅពេទ្យអប្សរាអង្គរ តែគេមិនទទួល បន្ទាប់ទៅពិភពរស្មី តែមិនទទួលទៀត ទើបទៅរ៉ូយ៉ាល់ តែពេទ្យប្រាប់ថា ស្លាប់បាត់ហើយរួចខ្លួន បានត្រឡប់មក សណ្ឋាគារមុន។
បច្ចុប្បន្ន សាកសពបានតម្កល់ទុក នៅមន្ទីពេទ្យរ៉ូយ៉ាល់ ដើម្បីប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។


គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីតំណាងសណ្ឋាគារ លីនរតអង្គរ បាននៅឡើយទេ ជុំវិញហេតុការណ៍នេះ។
សូមភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលទៅ សំរាកនៅ សណ្ឋាគារ លីនរតនអង្គរ ត្រូវមានការ ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះការលេង ហែលទឹក ព្រោះអាចមាន ជើងកប ណាមួយកើតឡើង ដោយជាយថាហេតុ៕












ប្រភព៖ សៀមរាបប៉ុស្ដិ៍