Loading...

បើអាណិតពួកគាត់ មេត្តាជួយស៊ែរម្នាក់មួយមក ដើម្បីកុំឲ្យមានអ្នកផ្សេងចោលសំរាមផ្តេសផ្តាសទៀត! ពិតជាខ្លោចចិត្តណាស់ពេលឃើញដូចនេះ

Loading...
ពិតជាគួរឲ្យអាណិតជាខ្លាំងនៅពេលដែលឃើញរូបភាពប៉ុន្មានសន្លឹកដែលទើបតែឃើញអ្នកប្រើប្រាស់ Facebook បានបង្ហោះនេះ។ ឪពុកយើង ឪពុកគេតើពួកគាត់ស្អុយយ៉ាងណាទៅលោកអើយ នេះហេតុតែគ្នាក្រ អ្វីក៏គ្នាអាចធ្វើទៅរួចដែរទាំងដឹងថាទឹកលូនេះពោរពេញទៅដោយមេរោគគ្រប់ប្រភេទក៏ដោយ បើមិនធ្វើមានអីចិញ្ចឹមជីវិត ក៏ដូចជាគ្រួសារទៅ សូម្បីតែអ្នកខ្លះពេលជិះ រឺដើរកាត់ក៏ខ្ពើមទឹកលូននេះទៅហើយ ចុះទំរាំពួកគាត់ចុះទៅបាលូទាំងខ្លួនទាំងមូលផង គាត់មានអារម្មណ៍បែបម៉េចទៅលោកអើយ។


ដូចនេះសូមមេត្តាបងប្អូនទាំងឡាយជួយស៊ែរដើម្បីឲ្យអ្នកផ្សេងបានដឹងផងថា មុនពេលដែលគាត់បោះរបស់អ្វីចោលក៏ដោយសូមនឹកអាណិតដល់ពួកគាត់ទាំងនេះផង សំរាមយើងម្នាក់បន្តិចមែន តែវាអាចធ្វើឲ្យលូរបស់យើងកំពុងតែប្រើប្រាស់អាចស្ទះបាន ហើយអ្នកដែលទទួលខុសត្រូវការការបាលូនោះគឺពួកគាត់នេះឯង ដូចនេះសូមមេត្តាបោះរបស់អ្វីក៏ដោយចូលក្នុងធុងសំរាមផង បើសិនជាអាណិតដល់ពួកគាត់មែននោះ។