Loading...

ធ្វើល្អបានល្អមែន! ស្រ្ដីអ្នកបំរើការលើរថយន្ដក្រុងដែលរើសបានកាបូបរបស់អ្នកដំណើរដែលមានលុយ១លានបាត ពេលនេះទទួលបាន ១៥,០០០បាតជាការលើកទឹកចិត្ត

Loading...
ថៃ៖ ពេលនេះស្រ្ដីអ្នកបំរើការលើរថយន្ដក្រុង ដែលរើសបានកាបូបលុយដែលមានប្រាក់ ១.១លានបាត របស់គ្រូពេទ្យម្នាក់កាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានម្ចាស់កាបូបលុយអោយស្ករគ្រាប់២កញ្ចប់ជាថ្លៃសគុណនោះ ពេលនេះត្រូវបានអតីតសាស្រ្តាចារ្យនៅក្នុងសកលវិទ្យាល័យ Chulalongkorn ផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១៥,០០០បាត ទៅដល់ស្រ្ដីខាងលើ នេះជាការលើកទឹកចិត្តនូវភាពស្មោះត្រង់របស់នាង។


គួរបញ្ជាក់ឡើងវិញផងដែរថាដំណើររឿងដែលឈានមកដល់ការសម្រេចចិត្តផ្តល់ការលើកទឹកចិត្តពីអតីតសាស្រ្តាចារ្យនេះក៏ព្រោះមានដំណើររឿងថា មានស្ត្រីជនជាតិថៃម្នាក់ ជាអ្នកបើកបររថយន្តក្រុង ដែលរើសបានកាបូបរបស់អ្នកដំណើរម្នាក់ដែលមានផ្ទុកប្រាក់សុទ្ធចំនួនជាង១លានបាត (ជាង ២៩០០០ដុល្លារ) រួចគាត់ក៏យកទៅឲ្យអ្នកដំណើរត្រូវជាម្ចាស់កាបូបដែលភ្លេចនៅលើឡានវិញ។ តែអ្វីដែលហួសចិត្តនោះគឺនាងទទួលបាននូវសគុណជាស្ករគ្រាប់​ ២កញ្ចប់​ សម្រាប់​តបស្នងទឹកចិត្តដ៏ស្មោះត្រង់របស់នាងទៅវិញ។


អ្នកស្រីម្នាក់នេះគាត់មានឈ្មោះថា Sumon Matidul អាយុ ៥០ឆ្នាំ ជាអ្នកបើកបររថយន្តក្រុងលេង ៥១១ ដែលរត់លើផ្លូវជាយក្រុងបាងកក ពេលរើសបានយកកាបូបភ្លាមនោះគាតក៏យកវាទៅប្រគល់ឲ្យសមត្ថកិច្ច ដោយបានប្រាប់ពីភិនភាគបុរសជិះឡានក្រុងនោះ ដែលគាត់បានភ្លេចនៅលើកៅអីឡាន ហើយបុរសដែលភ្លេចនោះគេមានអាយុប្រហែលជា ៣០ឆ្នាំ ដោយពាក់វ៉ែនតា ដែលបានឡើងជិះឡានក្រុងនៅសង្កាត់ Bangna ហើយចុះ​​នៅឯ Puchao Saming Phrai។


ស្របពេលទទួលដំណឹងពីប៉ូលិសហើយបុរសដែលបានភ្លេចកាបូបនោះក៏បានបង្ហាញខ្លួន ក្នុងអាយុ ៣៣ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែករោគស្ត្រី ដោយធ្វើការអះអាងថាជាម្ចាស់កាបូបពិតប្រាកដមែន។ ពេលដែលដឹងថាបាត់ភ្លាមនោះ គាត់បានធ្វើដំណើរទៅស្ថានីយ៍ឡានក្រុងដើម្បីស្វែងរកវា តែរកមិនឃើញរហូតដល់ទទួលដំណឹងថាកាបូបនេះត្រូវបានបញ្ជូនទៅស្ថានីយ៍ប៉ូលីស។ ដើម្បីជាការតបស្នងមកវិញ វេជ្ជបណ្ឌិតរូបនេះក៏បានឲ្យស្ករគ្រាប់ ២កញ្ចប់ទៅស្ត្រីដែលរើសបានកាបូបរបស់គាត់។


បន្ទាប់ពីរឿងនេះបានផ្សព្វផ្សាយ អ្នកប្រើប្រាស់ Facebook មួយចំនួនធំបានធ្វើការរិះគន់ដល់វេជ្ជបណ្ឌិតរូបនេះចំពោះការកំណាញ់របស់គាត់ ព្រោះសូម្បីតែថ្លៃសេវាផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតក៏មិនចេញថ្លៃនោះដែរ។ ចំណែកអ្នកផ្សេងទៀតបាននិយាយថាតិចមកពី ស្ត្រីនោះគាត់មិនចង់បានអ្វីជាការតបស្នងទេដឹង៕


ប្រភព៖ coconuts.co