Loading...

លទ្ធផលទុកចិត្ត និងស្រលាញ់ប្រពន្ធពេក! ពេលប្តីចុះខេត្តញឹកញាប់ ប្រពន្ធបានធ្វើរឿងមួយដែលនឹកស្មានមិនដល់ទាល់តែសោះ

Loading...
អស់រយះពេល២ឆ្នាំកន្លងទៅហើយ ដែលប្តីប្រពន្ធពីរនាក់នេះបានរៀបការ និងរស់នៅជាមួយគ្នាយ៉ាងសុខសប្បាយ មិនដែលឈ្លោះគ្នា មិនដែលសំដីធំតូចដាក់គ្នា និយាយរួមគឺពួកគេទាំងពីរមិនដែលមានបញ្ហាអ្វីដែលអោយអ្នកជិតខាងលេចលឺរឿងមិនល្អឡើយ តែទាស់តែម្យ៉ាង ពួកគេទាំងពីរពុំទាន់មានកូនជាមួយគ្នាឡើយ បើទោះបីព្យាយាមចង់បានយ៉ាងណាក៏ដោយ។


អ្នកទាំងពីរជាបុគ្គលិកបំរើការងារឲ្យក្រុមហ៊ុនគេដូចគ្នា តែចំពោះស្វាមីវិញគ្រាន់តែគាត់ឧស្សាហ៍ចុះឡើង តាមបណ្តាខេត្តផ្សេងៗ ព្រោះដោយសារគាត់ជាអ្នកមើលខុសត្រូវខាងភេសជ្ជៈ ដូចនេះត្រូវមើលការខុសត្រូវក្រែងមានអតិឋិជនមានយោបល់អ្វីផ្សេងៗ។

មានថ្ងៃមួយមានអ្នកជិតខាងម្នាក់បានខ្សឹបប្រាប់រូបគាត់ថា ប្រពន្ធគាត់ហាក់បីដូចជាខុសប្លែកពីធម្មតា ដោយធ្វើខ្លួនយ៉ាងស្អាតស្ទើរតែរៀងរាល់ថ្ងៃ ហើយពេលខ្លះក៏ឃើញមានបុរសម្នាក់ក្មេងស្អាតគួរសមដែរមកដឹកជាញឹកញាប់ទៀតផង ក្នុងខណៈគាត់ជាប្តីបានចុះតាមខេត្តនោះ។ បើទោះបីជាអ្នកជិតខាងប្រាប់យ៉ាងណាក៏ប្តីម្នាក់នេះគិតថា សំដីអ្នកជិតខាងខ្លះមិនអាចយកជាការបានទេ ព្រោះពេលខ្លះប្រពន្ធគាត់អាចមានការងារជាមួយមិត្តរួមការងារ ក៏ជិះជាមួយគេទៅ នេះជារឿងធម្មតាទេ មិនគួរប្រកាន់ឡើយ សំខាន់ចិត្តយើងទាំងពីរស្រលាញ់គ្នាទៅចប់ហើយ។


ក្រោយមកទៀតអ្នកជិតខាងចេះតែទើសចិត្តក៏ប្រាប់ជាថ្មីនៅរឿងរ៉ាល់ដដែលៗ ទើបធ្វើអោយបុរសជាប្តីកើតក្តីមន្ទិលសង្ស័យ ទើបសំរេចចិត្តជួលអ្នករត់ម៉ូតូឌុបអោយតាមដានភរិយារបស់ខ្លួនថានាងទៅណាខ្លះ។ ជាលទ្ធផលអ្នកម៉ូតូឌុបនោះក៏បានឃើញប្រពន្ធរបស់គាត់ជិះណាត់គ្នានៅកន្លែងស្ងាត់ដូចអ្នកជិតខាងបាននិយាយមែន ដោយពេលខ្លះឃើញទៅញាុំអីនៅបាក់ខែង តែនៅក្នុងកញ្ចុះតែពីរនាក់ ហើយពេលខ្លះចូលច្រៀងនៅកន្លែង ការ៉ាអូខេ ញឹកញាប់ផងដែរ ហើយពេលចេញមកវិញប្រពន្ធគាត់នោះហាក់បីដូចជាមានមុខស្លេកស្លាំង ខុសពីធម្មតា ចំណែកឯសក់ក្បាលវិញហាក់ដូចជារញ៉េរញៃ រីឯខោអាវវិញហាក់ដូចជាជ្រួញខុសប្រក្រតី។


ដោយបានលឺដូចនេះប្តីក៏ចាប់ប្តីមានការសង្ស័យរឹតតែខ្ពស់ឡើងថែមទៀត ដោយថ្ងៃមួយបានកុហកប្រពន្ធថាខ្លួនជាប់រវល់ទៅខេត្តដល់ទៅមួយខែទើបត្រឡប់មកវិញ ហើយពេលនោះប្រពន្ធហាក់បីដូចជាសប្បាយចិត្តជាខ្លាំង។ នៅពេលព្រឹកឡើងប្រពន្ធក៏បានរៀបចំសំលៀកបំពាក់ បាយទឹក រួចរាល់សំរាប់ប្តី ប្តីក៏បានបើកឡានចេញផុតទៅ។

ពេលប្រហែល៥ល្ងាយពេលនាងចេញពីធ្វើការ ពេលនោះស្រាប់តែពូម៉ូតូឌុបក៏បានឃើញនាងជិះឡានម៉ាក Prius សម័យទំនើបគួរសមជាមួយបុរសក្មេងនោះ ដែលទើបតែទិញបានប្រហែលជាពីរខែ បានជិះទៅកន្លែងញុាំអីនៅម្តុំព្រែកលាប ពេលនោះផងដែរពួកគេទាំងពីរនាក់ក៏បានញាុំស្រាបៀរយ៉ាងច្រើនគួរសម បន្ទាប់ពីនោះមកពួកគេក៏ជិះឡានសំដៅចូលផ្ទះសំណាក់តែម្តង ពេលនោះពូម៉ូតូឌុបដែលប្តីជួលមួយថ្ងៃ១០ដុល្លានោះបានតេប្រាប់ ប្តីឲ្យមកមើលជាក់ស្តែងតែម្តង។ ប្តីចេះតែរង់ចាំរហូតដល់ម៉ោងប្រហែលជា៥ទៀបភ្លឺទើបពួកគេទាំងពីរចេញមកវិញ។ ពេលនោះរូបប្តីម្នាក់នេះក៏លែងមានមាត់ មានក អីចេញទៀតដែរ ព្រោះឃើញស្ថានភាពដូចនេះទៅហើយនោះ។ ពុទ្ធោអើយ ប្រពន្ធរបស់ខ្ញុំ ម៉េចក៏នាងហ៊ានបែបនេះ រឺក៏នាងស្រវឹងអត់ដឹងខ្លួនគេនាំទៅអញ្ចឹង?


ប្តីរូបនេះគាត់ក៏បាននិយាយថា នេះជាកម្មពាររបស់ខ្ញុំមែនទេ? ហើយខ្ញុំគួរតែលើកលែងលះជាមួយនាង រឺក៏ខ្ញុំត្រូវណែនាំនាង? រឺក៏ខ្ញុំជាមនុស្សមិនល្អដែលមិនអាចផ្តល់ក្តីសុខអោយនាងបានគ្រប់គ្រាន់?

ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan