Loading...

បើសិនជាអត់មាន សំ​បុត្រយន្តហោះ រឺលិខិតឆ្លងដែនទេ មិនអាចចូលផ្សារទំនើបនេះបានទេណា (មានវីដេអូ)

Loading...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ពិតជាមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍មិនដែលដាច់ទេ មិនថាខែណាឡើយ ហើយវាធ្វើឲ្យនៅទីនោះមានអ្នកវិនិយោគទុនជាច្រើនផងដែរមិនថាហាងញាុំអី សណ្ឋាគារ រឺក៏កន្លែងលក់វត្ថុអនុស្សាវ​រីយ៍ឡើយ។ ក្នុងនោះផងដែរនាពេលថ្មីៗនេះមានលឺល្បីតៗគ្នាពីភ្ញៀវផងដែរថាមានផ្សារទំនើបបែបអន្តរជាតិមួយឈ្មោះថា T Galleria by DFS, Angkor។ ហើយនាពេលថ្មីៗនេះមានតារាល្បីៗក្នុងប្រទេសកម្ពុជាយើងទៅទីនោះផងដែរ គឺអ្នកនាង គង់ ចាន់ស្រីមុំ ជាមួយនិងស្វាមី។


ផ្សារមួយនេះបើសិនជាលោកអ្នកមិនបានកាន់សំ​បុត្រយន្តហោះ រឺលិខិតឆ្លងដែនទេ បុគ្គលិកនៅទីនោះមិនអនុញ្ញាត​ឲ្យ​ចូល​ទស្សនា ​ឬ​ទិញទំនិញ​ក្នងផ្សារ​នេះ​បាន នេះបើតាមការអះអាងបញ្ជាក់ពីបុគ្គលិកទំនាក់ទំនងអតិថិជនក្នុងផ្សារទំនើបនេះតែម្តង ហើយមូលហេតុដែលតម្រូវឲ្យមានដូចនេះគឺរាល់ទំនិញទាំងអស់មិនត្រូវបានគិតពន្ធឡើយ។


ក្នុងនោះផងដែរផ្សារទំនើបមួយនេះមានបញ្ចុះតម្លៃរហូតដល់៥០ភាគរយថែមទៀត ចំពោះមុខទំនិញវិញមានច្រើនមែនទែន ក្នុងនោះមានផលិតផលប្រមាណជាង៧០០ម៉ាក ដែលសុទ្ធជាទំនិញល្បីៗទូទាំងពិភពលោក ដែលមានដូចជា សំលៀកបំពាក់ គ្រឿងសំអាង ទឹកអប់ នាឡិកា និងស្រាល្បីៗជាដើម។


ចំពោះទីតាំងវិញគឺងាយស្រួលរកណាស់ ព្រោះផ្សារទំនើបមួយនេះនៅជាប់ សារមន្ទីរ​អង្គរ​ ខេត្តសៀមរាបតែម្តង ដែលនៅតាមបណ្តោយវិថី Charles De Gaulle។ មួយវិញទៀតប្រសិនបើទូរសព្ទមកកាន់លេខ (855) 063 962 511 នេះ លោកអ្នកនឹងទទួលបានការដឹកជញ្ចូនមកដល់កន្លែងផ្សារទំនើបនេះ ដោយឥតគិតថ្លៃថែមទៀតផង៕









សម្រាប់ពត៌មានលម្អិតសូមចូលមកកាន់ Facebook របស់ផ្សារនេះតែម្តង ដែលមានឈ្មោះថា tgalleriaangkor

ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan