Loading...

វិធីប្រច័ណ្ឌតាមបែបថ្លៃថ្នូរ (អ្នកឆាប់ប្រកាន់ ហាមអាន)

Loading...
នាពេលថ្មីៗនេះមានប្អូនប្រុសម្នាក់បានសរសេររឿងមួយដ៏គួរឲ្យចង់អាន ហើយវាជាការពិតនៅក្នុងសង្គមបច្ចុប្បន្ននេះផង ដោយប្អូនបានរៀបរាប់ក្នុង Facebook របស់ប្អូនផ្ទាល់ខ្លួនឈ្មោះ LengHak Lee ព្រមជាមួយចំណងជើងយ៉ាងឡូយ៩ម៉ង គឺ  " វិធីប្រច័ណ្ឌតាមបែបថ្លៃថ្នូរ (អ្នកឆាប់ប្រកាន់ ហាមអាន) "។ សូមសរសើរប្អូនគាត់ចេះរកនឹកឃើញ សង្ស័យប្អូនជួបរឿងនេះដឹង ហាហា Admin និយាយលេងទេណាកុំខឹង។ ដូចនេះសូមអាននូវអត្ថន័យរបស់ប្អូនដូចខាងក្រោមនេះ៖


ជាធម្មតា ស្នេហាទាល់តែមានឈ្លោះមានប្រច័ណ្ឌខ្លះទើបស្រឡាញ់គ្នាខ្លាំង តែបើប្រច័ណ្ឌទទឹងទិសគ្មានហេតុផលក៏មិនល្អដែរ ដូច្នេះថ្ងៃនេះខ្ញុំបាទនឹងលើកយកចំណុចដែលអ្នកគាំទ្រវិស័យប្រច័ណ្ឌទាំងអស់គួរជៀសវាង។ សូមអានដោយយកចិត្តទុកដាក់៖


១.ហាមប្រច័ណ្ឌតាមការ comment : និយាយខ្លី បើមនុស្សដែលចង់ទាក់ទងសង្សារគេមែន គឺគេមិនទាក់ទងតាម comment នាំតែថោកទេ គឺគេ chat ទៅញ៉ែហើយ តែពេលខ្លះគេលេងសើចជាមួយសង្សារយើងក៏ថាបាន ពេលខ្លះគេជាមនុស្សស្គាល់គ្នាជាមួយសង្សារយើង ជួនកាលសង្សារយើងលេងជាមួយគេអញ្ចឹងដែរបានគេហ៊ានលេងបែបស្និទ្ធស្នាលវិញ មុននឹងប្រច័ណ្ឌ យើងគួរសួរសង្សារយើងសិន ជៀសវាងដាច់ខាត តបតជេរគ្នាទាំងងងឹតងងុល។


២.កុំប្រច័ណ្ឌតាមការ react បេះដូង : រាល់ការបង្ហោះរូបភាពណាដែលស្អាត ឬទាក់ទាញនោះ អ្នកលេង Facebook តែងចុចរូបបេះដូង ហើយការចុចបេះដូងនេះមិនបញ្ជាក់ថាគេស្រឡាញ់សង្សារយើងទេ កុំរករឿងឈ្លោះជាមួយគេដោយហេតុផលបែបនេះអី។


៣.កុំ post ថា “ សង្សារអញ ហាមប៉ះ ” : ក្នុងនាមជាសង្សារ មិនទាន់មានសិទ្ធអីហាមឃាត់អ្នកដទៃមិនឱ្យប៉ះសង្សារយើងនោះទេ ហើយណាមួយគ្រោះថ្នាក់មើលមិនឃើញទេ ក្រែងសង្សារយើងត្រូវឡានបុកថ្ងៃណាមួយទៅ ហើយយើងធ្លាប់ post ថាហាមអ្នកណាប៉ះ គេមិនហ៊ានចូលជួយបណ្ដាលឱ្យដាច់ខ្យល់ងាប់ក៏ថាបាន។ ពាក្យ “សង្សារអញហាមប៉ះ” នេះមានប្រភពមកពីក្មេងប្រុសសាលាបឋមម្នាក់ដែលសង្សារគាត់ជាមនុស្សកើតស្រែង គាត់ហាមមិនឱ្យប៉ះខ្លាចឆ្លងស្រែង។ បើយើងស្រឡាញ់គ្នាពិតមែន កុំខ្លាចនឹងឱ្យគេប៉ះ ព្រោះឃើញស្រាប់ហើយសម័យនេះគេប្ដីប្រពន្ធផង គេអនុញ្ញាតិឱ្យពេទ្យប៉ះពាល់តាមចិត្ត ពេលព្យាបាល ឬសម្រាលកូន ចុះយើងត្រឹមជាសង្សារ ក៏ហាមឃាត់ដាច់ខាតអ្វីម៉្លេះ ប្រយ័ត្នងាប់អត់អ្នកជួយ។ ហើយបើមិនឱ្យគេប៉ះ សូមយកសង្សារដាក់ទ្រុងដាក់ច្រវ៉ាក់ទៅ ខ្លាចគេប៉ះ។


៤.កុំទទូចសុំ password Facebook បើគេមិនព្រម : ធម្មតា មនុស្សម្នាក់ៗតែងតែមានបញ្ហាផ្ទាល់ខ្លួនលាក់បាំងមិនឱ្យគេ ឬមនុស្សដែលខ្លួនស្រឡាញ់ដឹង បើយើងស្រឡាញ់គ្នាមែនត្រូវទុកចិត្តគ្នា មិនមែនចាំតែរករឿងចាប់កំហុសឈ្លោះទេ។


៥.ពេលប្រច័ណ្ឌហាមស្បថ : ស្រីៗមួយចំនួនពេលប្រច័ណ្ឌសង្សារ តែងបង្គាប់ឱ្យសង្សារស្បថ ដូចជាឱ្យរន្ទះបាញ់ងាប់ជាដើម។ ជួនកាលសង្សារអ្នកពិតជាខិលខូចមែនហើយបើបបួលស្បថអញ្ចឹង ក្រែងស្អែកឡើងជួបគ្នាដើរលេងជាមួយគ្នា ស្រាប់តែរន្ទះបាញ់មែន ស្លាប់ដោយទាំងអ្នកឯងទៀត។

នៅមានចំណុចជាច្រើនទៀតនៃការប្រច័ណ្ឌមិនសមទំនង ឬប្រច័ណ្ឌដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃទាំងដែលគេមិនដឹងអីសោះនោះ។

សូមអរគុណសម្រាប់ការអាន និងចម្លងតាមបែបថ្លៃថ្នូរ កុំចម្លងហើយលុបឈ្មោះខ្ញុំចោលអី អត់ល្អទេ៕

ប្រភព៖ LengHak Lee