Loading...

សៀវភៅសំលៀងពូថៅ ជាងមួយខែលក់អស់ជិត ៥០០ក្បាល! បើចង់ចេះរកស៊ីខ្លាំង សូមអានសៀវភៅនេះទៅ ពិតជាមិនខុសបំណងទេ

Loading...
ថ្មីៗនេះ Business Cambodia បានចេញលក់សៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ ដែលជាសៀវភៅនិពន្ធដោយស្ថាបនិករបស់ខ្លួនគឺ លោក សំ កុសល។ ក្នុងរយៈពេលជាង ១ខែ សៀវភៅនេះលក់ជិតអស់ហើយ ហើយត្រៀមនឹងបោះពុម្ភលើកទី២ នៅសប្តាហ៍ក្រោយ។


តាមលោក សំ កុសល សៀវភៅមួយក្បាលនេះនិពន្ធចេញពីបទពិសោធន៍រកសីុ បរាជ័យច្រើន របស់លោក និងចេញពីគំនិតរកសីុល្អៗ របស់សហគ្រិនក្នុងប្រទេសឯទៀត និងសហគ្រិនពូកែៗរបស់ ពិភពលោកផងដែរ។ គាត់ថា សៀវភៅមួយនេះទទួលបានការគាំទ្រច្រើន ព្រោះវាបានចូលរួម ជួយដល់អ្នកដែលកំពុងរកសីុ និងអ្នកដែលមានក្តីស្រមៃចង់រកសីុ ឲ្យមានជំនឿចិត្តជាងមុនក្នុងការ រកសីុ តាមរយៈការសំលៀងចិត្ត គំនិត និង បុគ្គលិក។


លោកក៏ទទួលបានសារ អរគុណជាច្រើន ពីអ្នកដែលបានអាន សៀវភៅសំលៀងពូថៅនេះ។ ភាគច្រើន អ្នកដែលអានហើយ គាត់មានអារម្មណ៍រំភើប ដោយបានអានសៀវភៅរកសីុ ដែលជាស្នាដៃខ្មែរ ជាស្នាដៃនិពន្ធសុទ្ធ មិនបកប្រែពីគេទេ។ បន្ថែមពីនេះ ពួកគាត់ថា សៀវភៅមួយក្បាល នេះសុី អារម្មណ៍ពួកគាត់ណាស់។ តែយ៉ាងណា ក៏មានការរិះគន់ដែរ លើស្នាដៃមួយនេះ គឺត្រង់ការសរសេរភាសាខ្មែរ នៅមានកំហុសខ្លះៗ ដែល Business Cambodia នឹងធ្វើការកែរតម្រូវនៅក្នុងការបោះពុម្ភផ្សាយលើកទី២។


ទៅថ្ងៃអនាគត សៀវភៅសំលៀងពូថៅ នេះ នឹងធ្វើការបកប្រែជាភាសាអង់គ្លេស ហើយលោក សំ កុសល មានគម្រោងនឹងយកសៀវភៅនេះទៅលក់នៅទីផ្សារអាស៊ានផងដែរ។ ថ្មីៗនេះ លោកស្ថាបនិករូបនេះ ក៏បានកំពុងចាប់ផ្តើម និពន្ធសៀវភៅទី២ របស់លោកផងដែរ ដែលតាមគម្រោងនឹងត្រូវចំណាយពេលសរសេរ១ឆ្នាំឯនោះ។


គួរបញ្ជាក់ថា សៀវភៅទី២នេះនឹងសរសេរទាក់ទងនឹងការលក់ ហើយតាមគម្រោងលោកសំ កុសល នឹងចេញទៅ បណ្តាប្រទេសនៅអាស៊ានទាំងអស់ដើម្បីប្រមូលគំនិតទាក់ទងនឹងការលក់ ពីអាជីវកម្មនៅបណ្តារ ប្រទេសទាំងនោះ បូករួមនឹងអាជីវកម្មជោគជ័យនៅកម្ពុជាផងដែរ៕






ប្រភព៖ Business Cambodia