Loading...

អត់ដឹងរឿងអីសោះ! កាំបិតបុ័ងតោហោះចេញពីផ្ទះរបស់គេកំពុងឈ្លោះគ្នាមកជាប់ក្បាលតែម្តង ហួសចិត្តនិយាយមិនចេញ

Loading...
ខេត្តកំពង់ចាម ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅពេលកាំបិតប៉័ងតោហោះរំលងពីផ្ទះមួយទៅដោតចំ ក្បាល​​ជនរងគ្រោះដែលកំពុងអង្គុយបាចទឹកទូកមិនដឹងអី បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបញ្ជូនជាប្រញាប់មក កាន់មន្ទីរពេទ្យខេត្តកំពង់ចាម ។


សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ មានប្តីប្រពន្ធមួយគូ រស់នៅក្បែរផ្ទះជនគ្រោះ ក៏កើត អំពើហិង្សាក្នុងគ្រួសារឈ្លោះទាស់គ្នា ពេលនោះគេឃើញប្តីយកកាំបិតប៉័ងតោក្នុងបំណងកាប់ចិញ្រ្ចាំខោអាវ ខណៈនោះប្រពន្ធក៏ស្ទុះទៅទាញកាំបិតពីដៃប្តី ស្រាប់តែកាំបិតភ្លាត់ហោះចេញពីផ្ទះទៅមាត់ទន្លេ ចំក្បាលជនរង គ្រោះកំពុងអង្គុយបាចទឹកទូក ចាក់ដោតចំកណ្តាលក្បាលរងរបួសធ្ងន់ ។ ភ្លាមៗនោះក៏ត្រូវបានសាច់ញាតិបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ ។


ស្ត្រីសង្ស័យឈ្មោះ ទូច ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ , ប្តីឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ ។ ចំណែកជនរង គ្រោះឈ្មោះជា សុខ ទក ភេទប្រុស អាយុ២៩ឆ្នាំ ។ ជនរងគ្រោះនិងស្ត្រីសង្ស័យជាបងប្អូនជីដូនមួយ និងមានទីលំនៅក្បែរខាងគ្នា ស្ថិតក្នុងភូមិថ្ម គោលឃុំរអាង ខេត្តកំពង់ចាម ។


ហេតុការណ៍នេះកើតវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នៅត្រង់ចំណុច តាមមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ។

ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះសន្ននៅអធិការកំពង់សៀម ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕