Loading...

ពិតជាថោកទាបពេកហើយ! ក្មេង​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​ ត្រូវឪពុកចុងយកម្រាមដៃរុកចូលប្រដាប់ភេទគ្រប់ពេលដែលស្រវឹងស្រា

Loading...
រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្មេង​ស្រី​២​នាក់​ជា​បងប្អូន​បង្កើត​នឹង ម្នាក់​អាយុ​៦​ឆ្នាំ និង​ម្នាក់​ទៀត​ទើប​៤​ឆ្នាំ ត្រូវ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​ជា​បន្តបន្ទាប់​ពី​បុរស​ជា​ឪពុកចុង​នាង នៅ​រាល់ពេល​ឪពុកចុង​រូប​នោះ​ផឹកស្រា​ស្រវឹង​ម្ដង​ៗ​តែង​តែ​​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ​ពួក​នាង​លេង​រហូត ។


ដោយឡែក ស្ត្រី​ជា​ម្ដាយបង្កើត​នាង​វិញ ក៏​បានដឹង​រឿង​នោះ​ដែរ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ជាមួយ​ប្ដី​ចុង​នោះ​ឡើយ គឺ​បាន​ត្រឹមតែ​ជេរ​ខ្លះ​ៗ និង​និយាយ​បែប​អង្វរ​ថា «​បើ​ឯង​មិន​ស្រឡាញ់​ខ្ញុំ កុំ​ធ្វើបាប​កូន​របស់ខ្ញុំ​អី​» ។ ប៉ុន្តែ​ទោះជា​បែប​ណា លោក​ប្ដី​តិរច្ឆាន​នេះ មិន​ត្រឹម​អត់​ការ​អៀនខ្មាស​នោះ​ទេ ថែម​ទាំង​បាន​បង្ករឿង​ឈ្លោះ​ជាមួយ​ម្ដាយ​នាង​ទៀត ។


ទោះជា​យ៉ាងណា​ម្ដាយ​នាង​មិន​បាន​ប្ដឹង​អ្វី​ឡើយ ហើយ​អ្វី​ដែល​ត្រូវ​បែក​ការណ៍​នោះ គ៏​តាម​រយៈ​អ៊ុំ​ស្រី​ក្មេង​រង​ស្រី​រង​គ្រោះ​ទាំង​ពីរ បន្ទាប់​ពី​គាត់​បានដឹង​រឿង បាន​មក​សុំ​ការ​អន្តរាគមន៍​ពី​អង្គការ CPU ទើប​អង្គការ​មួយ​នេះ ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ជន​នោះ​តែម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ស្ថិត​ត្រង់​ចំណុច​រោង​ស្នាក់​នៅ​កម្មករ​សំណង់ រហូត​ថ្ងៃ​ទី​២៤ កក្កដា ទើបត្រូវ​បែក​ការណ៍ ហើយ​ឪពុក​ចុង​តិរច្ឆាន​នោះ ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ។


ជនសង្ស័យ​ខាង​លើ ឈ្មោះ​ប៉ុន រុំ អាយុ​៥១​ឆ្នាំ ជា​កម្មករ​សំណង ស្នាក់​នៅ​រោង​កម្មករ​សំណង់ នៅ​កន្លែង​កើតហេតុ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ នាង​បង​មាន​អាយុ​៦​ឆ្នាំ និង​នាង​ប្អូន​អាយុ​៤​ឆ្នាំ និង​មាន​ម្ដាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​អាយុ​៣១​ឆ្នាំ ។




ប្រភព៖ kohsantepheapdaily.com.kh