Loading...

ពិតជារំភើប និងមេត្តាជួយស៊ែរដើម្បីឲ្យប្អូនស្រីម្នាក់នេះបានដឹងផង! បងប្រុស ចៅខ្មែរផ្សារ នឹងជួយឧបត្ថម្ភ ៤០០,០០០ រៀល និងប្អូនប្រុស ស្រេងហួរ នឹងឧបត្ថម្ភ ២០០,០០០ រៀល គ្រប់វគ្គប្រឡង ដល់កុមារី ឃុយ ម៉ីហៀង

Loading...
កាលពីម្សិលមិញមានបងប្រុសម្នាក់ឈ្មោះ ចៅខ្មែរផ្សារ បានប្រកាសជាផ្លូវការថា នឹងជួយឧបត្ថម្ភ ៤០០,០០០ រៀល (១០០ដុល្លារ) គ្រប់វគ្គដល់កុមារី ឃុយ ម៉ីហៀង ដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) ក្នុងវគ្គ Blind Auditions សប្ដាហ៍ទី១ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដោយក្នុងហេតុផលប្អូនគ្មានប៉ា មានប្រវត្តិខ្សែជីវិតក្លាហាន ហើយស្រលាញ់
ម្តាយដូចជារូបបងប្រុសម្នាក់នេះ។ បើប្អូនស្រីបានទទួលដំណឹងនេះហើយសូមមេត្តាទាក់ទងមកបងប្រុស តាមរយះលេខទូរស័ព្ទ ០១០ ២២១ ៣៩២ / ០៩៨ ២២១ ៣៩២។


ក្នុងនោះផងដែរក៏មានប្អូនប្រុសម្នាក់ទៀតឈ្មោះ ស្រេង ហួរ ដោយការអាណិត និងស្រលាញ់ប្អូនស្រីក៏បានឧបត្ថម្ភ ២០០០០០ រៀល (៥០ដុល្លារ) ថែមទៀតផងសម្រាប់គ្រប់វគ្គដែលប្អូនស្រីមកប្រឡងផងដែរ តាមរយះទូរស័ព្ទលេខ ០១៦ ២៣១ ៣៣១។


កុមារី ឃុយ ម៉ីហៀង អាយុ ១២ឆ្នាំ មានស្រុកកំណើតនៅខេត្ត កំពង់ស្ពឺ បានច្រៀងបទ ចាំនៅតែចាំ ​ដែលធ្វើអោយគ្រូបង្វឹកទាំងបីនាក់ ព្រឺសំបុរភ្ញាក់ផ្អើលនឹងសម្លេងរបស់ប្អូនជាខ្លាំង។ គ្រួសារកុមារីរូបនេះមានជីវភាពមួយមិនជាធូធារទេ ដោយម្តាយលក់ចេកចៀន នំក្រួច និងនំអន្សមប៉ុណ្ណោះ។ កុមារីម្នាក់នេះជាក្មេងស្រី ចេះយល់ទុក្ខធុរៈរបស់ម្តាយផងដែរ។


កុមារីម្នាក់នេះក៏បាននិយាយពាក្យមួយឃ្លាថា ខ្ញុំស្រលាញ់ម្តាយខ្ញុំបើទោះបីជាជីវិតរបស់ខ្ញុំក៏ខ្ញុំហ៊ានឲ្យគាត់ដែរ ធ្វើអោយគ្រូបង្វឹកឱក សុគន្ធកញ្ញា រំភើបស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយម្តាយរបស់នាងក៏បានស្រក់ទឹកភ្នែកផងដែរ ពេលដែលឃើញកូនជោគជ័យ បើទោះបីជាខាតលក់មួយថ្ងៃក៏ដោយ។