Loading...

អ្នកណាបានទៅដល់សៀមរាបកុំភ្លេចមាន់អាំងយាយលន់ណា ព្រោះលឺថាល្បីខ្លាំងណាស់ ដោយគាត់លក់មួយថ្ងៃពី២០០ ទៅដល់ ៥០០ក្បាលឯណោះ

Loading...
បើសិនជាចង់ញុាំមាន់អាំងឆ្ងាញ់អាចសាកទិញញុាំមាន់របស់យាយលន់ម្តងទៅមើលប្រាកដជាមិនខុសបំណងទេ ដោយមានអ្នកដំណើរជាច្រើនចោមរោម​ ក្នុងខណៈពេលកំពុង​រើស​មាន់​អាំង ដែល​រៀបដាក់​លើ​ចង្អើរ​យ៉ាង​មាន​របៀប​រៀបរយ។ មាន់​អាំង​នៅ​ទី​នោះ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ជាមួយនឹងគ្រឿងប្រឡាក់ និងទឹកជ្រលក់ផងដែរ ព្រមជាមួយតម្លៃ​១៥០០០ រៀលដល់ទៅ ២៨០០០​រៀល​ក្នុង​មួយ​ក្បាល នេះបើតាមការអះអាងពីអ្នកដែលធ្លាប់ទិញយកមកញុាំ​។


ឈ្មោះពិតរបស់គាត់គឺ សួយ លន់ (តែគេនិយមហៅតែយាយលន់ទេ) ដែលគាត់ប្រកបរបរនេះអស់រយះពេលមួយឆ្នាំទៅហើយ គាត់ចេះតែបន្តលក់ទាំងចំណេញតិចក៏ព្រោះតែមានអ្នកគាំទ្រទិញ ដោយសារអ្នកដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ជាពិសេសតៃកុងឡានតែម្តង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក្នុងមួយថ្ងៃយាយលន់លក់បានមាន់ពី២០០ ទៅដល់ ៥០០ក្បាលឯណោះ ដែលកាលពីបើកភ្លាមៗលក់បានតែ២០ក្បាលទេ។ នេះពិតប្រាកដជាបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា មាន់អាំងយាយលន់ពិតជាទទួលការចាប់អារម្មណ៍ខ្លាំងគួរឲ្យកក់សំគាល់មែន។


​ហេតុផលដែលធ្វើឲ្យមាន់លោកយាយទទួលការចាប់អារម្មណ៍នេះមានហេតុផលពីរ ទីមួយមាន់មានរស់ជាតិ ឆ្ងាញ់ ហើយទីពីរគឺមានតម្លៃសមរម្យតែម្តង ព្រោះលោកយាយយកចំណេញពីការលក់នេះក្នុងមាន់មួយក្បាលបានតែ ១ពាន់ ទៅ ២ពាន់រៀលប៉ុណ្ណោះឯង។


ដូចនេះបើសិនជាប្រិយមិត្តចង់សាកនៅពេលដែលឆ្លងកាត់ទីនេះអាចសាកល្បងបាន ដែលទីតាំងលក់មាន់អាំងរបស់យាយលន់នេះនៅលើផ្លូវជាតិលេខ៦ ដែលមានចម្ងាយ​ផ្លូវ​ប្រមាណ ៤០ ​គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ ​​អ្នក​នឹង​ឃើញ​កូន​តូប​តូច​មួយ ​ដែល​មាន​រថយន្ដ​ជាច្រើន​គ្រឿង​ចត​ពីមុខហើយ។ ទីតាំងនេះឋិតនៅ​ភូមិ​ស្វាយ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្ត​សៀមរាប ចាប់ផ្តើមលក់ ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៩​យប់៕