Loading...

ការទាយតាមសុបិន្តនេះពិតជាឆុតណាស់

Loading...
ប្រជាជនខ្មែរមួយចំនួនចំពោះអ្នកចូលចិត្តលេខឆ្នោតរឺក៏កន្ទុយលេខ តែងតែចូលចិត្តជាក់តាមការយល់សពរបស់ខ្លួន រីឯអ្នកខ្លះវិញជាក់តាមថ្ងៃខែនាពេលបច្ចុប្បន្នក៏មាន ហើយអ្នកលេងភាគច្រើនគឺគេលេងដើម្បីកំសាន្តការអផ្សុកដែលយូរៗលេងម្តង ហើយខាងក្រោមនេះគឺជាក្បួនខ្លះៗសម្រាប់កាត់លេខឆ្នោតរឺកន្ទុយលេខតាមសុបិន្ត ព្រមជាមួយការទាយពីជោគវាសនាផងដែរ។


១. សុបិន្តឃើញស្ត្រីស្រាត
សុបិន្តឃើញស្ត្រីស្រាតតាមការកាត់ជើងលេខបានបញ្ជាក់ប្រាប់ថានឹងទទួលបានជោគជ័យ ពីលាភសំណាង ហើយបើសិនជាបុរសវិញបើបានប៉ះពាល់លើរាងកាយថែមទៀតនោះ វានឹងរឺតធ្វើឲ្យមានសំណាងកាន់តែធំថែមទៀត។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ២៥, ៣៧ និង ៣៦៧, ៣៦៥។


២. សុបិន្តឃើញប៉ូលិស
បើសុបិន្តឃើញប៉ូលិសវិញ តាមជើងលេខបញ្ជាក់ប្រាប់ថា អ្នកនឹងជាពីរោគ រឺជំងឺ និងអស់គ្រោះថ្នាក់ផ្សេងៗ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៧០, ៥៧៧, ២៣៦, ២៦៥។

៣. សុបិន្តឃើញទាហ៊ាន
សុបិន្តឃើញទាហ៊ានមានន័យថាអ្នកនឹងត្រូវបានគេតម្លើងឋានះ និងតួនាទីការងារអ្វីមួយហើយ ព្រមទាំងវានឹងធ្វើឲ្យអ្នកកាន់តែលូតលាស់ដោយមានមនុស្សជួយជ្រោមជ្រែងថែមទៀតផង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៥០, ៥១, ៥១៥, ៥៦១។


៤. សុបិន្តឃើញទេវត្តា
សុបិន្តឃើញទេវត្តាបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកនឹងទទួលនូវសិរីមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងជៀសផុតពីជំងឺផ្សេងៗទៀតផង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៨៩, ៨៩១, ៧៩៨។

៥. សុបិន្តឃើញមានមនុស្សយំ
បើសុបិន្តឃើញមានមនុស្សយំវិញគឺមានទំនាយថាបើអ្នកបាត់របស់អ្វីមួយ អ្នកនឹងរកឃើញវិញជាមិនខាន រឺមួយទៀតអ្នកនឹងមានសំណាងពីមនុស្សដែលមានមាឌធំ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ២១, ២៥, ២៥១, ២៥៦។


៦. សុបិន្តឃើញមនុស្សឆ្កួត
សុបិន្តឃើញមនុស្សឆ្កួតគឺមានន័យថា អ្នកនឹងទទួលបានការរកស៊ីជោគជ័យបំផុត ហើយជាពិសេសអាចមានគេជួយឧបត្ថម្ភអ្វីផ្សេងៗក៏មិនដឹង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៤២, ៣៨, ៤២៤, ៣៨៤។

៧. សុបិន្តឃើញសត្រូវ
ចុះបើសុបិន្តឃើញសត្រូវវិញ នោះមានការទាយថា អ្នកក៏បានជាពីជំងឺកាចសាហាវផ្សេងៗផងដែរ ហើយនឹងទទួលបាននូវរឿងល្អៗមកវិញជាមិនខាន។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៧៧, ៧៩, ០៧៩, ៧៩២។

៨. សុបិន្តឃើញថាបួសជាសង្ឃ
សុបិន្តឃើញថាបួសជាសង្ឃគឺមានន័យថា សាច់ញាតិ រឺក៏អ្នកផងដែរបានជៀសផុតពីជំងឺផ្សេងៗ ហើយបើជំងឺណាបំរុងនឹងកើតលើអ្នកក៏វាមិនហ៊ានមកដែរ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៨១, ៨២, ២៨១, ៨១៩។


៩. សុបិន្តឃើញឪពុក ម្តាយ
បើសិនជាសុបិន្តឃើញពួកគាត់មែននោះគឺទំនាយបញ្ជាក់ប្រាប់យ៉ាងពិតប្រាកដថា អ្នកនឹងទទួលលាភយស តួនាទីការងារល្អ និងកិច្ចការដែលអ្នកកំពុងធ្វើរឹតតែប្រសើរឡើង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៤៨, ៤៩៩, ២៨៩, ៨៨៩។

១០. សុបិន្តឃើញជុះនោម
តាមទំនាយចំពោះសុបិន្តមួយនេះបានប្រាប់ថា អ្នកនឹងជួបលាភសំណាងពីមនុស្សទីបី អាចជាភេទប្រុសច្រើនជាង ព្រមជាមួយនឹងកិត្តិយសល្អផងដែរ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ២២, ៣៦, ២២៧, ៣៣៦។

១១. សុបិន្តរើសបាន រឺទទួលបាន ចិញ្ចៀន
ទំនាយប្រាប់ឲ្យដឹងថាអ្នកនឹងទទួលបានសម្រេចនូវគំរោងដែលអ្នកបានគិតទាំងឡាយ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៦៣, ២០២, ៤១១, ៤៥១, ៥៣១។


១២. សុបិន្តឃើញកក់សក់
បញ្ជាក់ប្រាប់រឿងរ៉ាវមន្ទិលសង្ស័យទាំងឡាយនឹងជៀសផុតពីយើង ពីគេ ហើយភាពបរិសុទ្ធនឹងទទួលបានមកវិញជាក់ជាមិនខាន។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៥៥, ០៥, ២៧៩, ៥៧០។

១៣. សុបិន្តថាចាប់សត្វដង្កូវបាន
សុបិន្តមួយនេះបានប្រាប់ថាមុខជំនួញ ក៏ដូចជាការងាររបស់អ្នកអាចនឹងងើបខ្ពស់ជាងមុនថែមទៀត។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៩១, ៨១, ១៨៩, ៩១៦, ៨១៨។


១៤. សុបិន្តថាបានសូត្រមន្តដំឡើងរាសី
គឺមានន័យថាសត្រូវទាំងឡាយដែលប៉ងធ្វើបាបយើងនោះ វានឹងប្តូរគំនិតទៅជាល្អ ព្រមទាំងខ្លាចយើងថែមទៀតផង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៥៩, ១៩, ៥៥៩, ៣៥០។

១៥. សុបិន្តឃើញកោរពុកមាត់
សុបិន្តនេះហាក់បីដូចជាមិនសូវល្អទេ ព្រោះអ្នកអាចមានជម្លោះ រឺកើតមានទំនាស់ពាក្យសំដីក្នុងក្រុមគ្រួសារ កន្លែងការងារ រឺក៏មនុស្សដែលសិ្នតស្នាល ដូចនេះសំុប្រុងប្រយ័ត្នផង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ១៨, ២៨, ៤៨១, ២០៨។


១៦. សុបិន្តឃើញដុសលាងមុខ
ការដុសលាងមុខជាសុបិន្តមួយបានពន្យល់ថា អ្នកនឹងមានពន្លឺក្នុងជីវិត ហើយក៏មានមនុស្សចាស់ផ្តល់នូវការតម្លើងតួនាទី រឺបើអ្នករកស៊ីវិញមានមនុស្សចាស់ចង់សហការជាមួយ ក៏ដូចជាផ្តល់នូវចំណះដឹងបន្ថែមដើម្បីឲ្យអ្នកកាន់តែប្រសើរជាងមុនទៅទៀត។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ១៨, ១៦វ ១១៧, ៧១៦។

១៧. សុបិន្តឃើញក្អួត
មានន័យថារឿងកខ្វក់ទាំងឡាយមិនជាប់ពាក់ព័ន្ធនឹងអ្នកទៀតទេ ហើយអ្នកនឹងទទួលនូវលាភសំណាងដែលមិននឹកស្មានដល់មកវិញជាក់ជាមិនខាន។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ០៥, ០៦, ៨០៥, ៨០៧។

១៨. សុបិន្តវាយតប់គ្នា
សុបិន្តមួយនេះមិនល្អទេសុំប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសបើជៀសបានគឺកុំចេញទៅណាឲ្យសោះក្នុងថ្ងៃនេះព្រោះអាចមានមនុស្សអាក្រក់នឹងប៉ងធ្វើអ្វីមួយដល់អ្នក ហើយបើយល់ល្អសូមទៅវត្ត អុជធូប ទៅធ្វើបុណ្យនៅវត្ត រឺក៏សុំពរជ័យពីអ្នកមានគុណរបស់អ្នកដើម្បីឲ្យរឿងអាក្រក់នេះចេញពីអ្នក។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៣៩, ៨៩, ៨៣៩, ៣៨៨។


១៩. សុបិន្តឃើញសត្វស្វា គឺមានតែការកាត់លេខឆ្នោត រឺកន្ទុយលេខប៉ុណ្ណោះ នោះគឺយកលេខ ៥០, ៥១, ៥១៤, ៥១០។

២០. សុបិន្តឃើញសត្វពស់
មនុស្សប្រុសស្រីបើឃើញពស់គឺអ្នកអាចកំពុងតែជួបគូរព្រេងហើយ មួយវិញទៀតបើឃើញសត្វពស់នោះចឹកអ្នកគឺមានន័យថា ប្រាកដជាជួបមនុស្សស្រលាញ់ពិតប្រាកដហើយ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៨០, ៨១, ៨៨១, ៨០៤។

២១. សុបិន្តឃើញសត្វតុកកែ
មិនគ្រាន់តែអ្នកសុបិន្តឃើញទេ បើសិនជាសត្វនេះកំពុងរស់នៅក្នុងផ្ទះរបស់អ្នកវិញ វានឹងផ្តល់សេចក្តីសុខចម្រើន គ្រោះកម្មទាំងឡាយនឹងរលាយបាត់ សុភមង្គលនឹងកើតឡើងក្នុងក្រុមគ្រួសាររបស់អ្នកទៀតផង ហើយសត្វនេះវាអាចផ្តល់លាភធំណាស់ដល់យើងផងដែរ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៤០, ៤៤, ៤៤១, ៤៤០។


២២. សុបិន្តឃើញពាងទឹក
បើសិនសុបិន្តឃើញបែបនេះអ្នកទឹកទទួលបានភាពត្រជាក់ត្រជុំមិនបាននៅទីណាទេ ទាំងការងារ ការរកស៊ី ក៏ដូចជាការរស់នៅក្នុងគ្រួសារផងដែរ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ០០, ០០១។

២៣. សុបិន្តឃើញខ្មោចលង
សុបិន្តមួយនេះបើនរណាម្នាក់បានឃើញហើយ គឺមានសំណាងទាំងអស់គ្នាតែម្តង ព្រោះវាបានផ្តល់នូវលាភសំណាងណាស់ ឲ្យតែសុបិន្តឃើញខ្មោច ដោយអ្នកខ្លះបាននិយាយថា បន់ឲ្យតែសុបិន្តឃើញខ្មោចទេយប់នេះនោះ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ០០, ០១, ០០៧។

២៤. សុបិន្តឃើញ កំពុងមើលគោ
បើសុបិន្តឃើញគោគឺមានន័យថាបើអ្នកកំពុងជួបការលំបាកអ្វីមួយហើយ ពេលអ្នកទៅពឹងអ្នកដ៏ទៃប្រាកដជាមានគេជួយអ្នកជាក់ជាមិនខាន ហើយជួយអ្នកនឹងឲ្យទទួលបានជោគជ័យទៀតផង។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៨៩, ៩៩, ៩៤, ៨៩៤។


២៥. សុបិន្តឃើញជិះកង់
មានន័យថាអ្នកកំពុងជួបការលំបាកណាស់ តែអ្នកអាចនឹងល្អបើសិនជាអ្នកមិនបោះបង់នោះ វានឹងធ្វើឲ្យអ្នកជោគជ័យនាពេលអនាគត។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៩០, ៩១, ៩២, ៩៩០, ៩៩១, ៩៩២។

២៦. សុបិន្តឃើញ លាបពណ៌ផ្ទះ
សុបិន្តនេះបញ្ជាក់រឹតតែច្បាស់ថា អ្នកនឹងមានការផ្លាស់ប្តូរអ្វីមួយក្នុងពេលឆាប់នេះខាងមុខនេះ តែការផ្លាស់ប្តូរនេះគឺជួបរឿងល្អដែលមិននឹកស្មានដល់ ដូចនេះសូមរងចាំមើលថាវាជាការពិតមែនរឺក៏អត់។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៨៩, ០៨៩។


២៧. សុបិន្តថាឆ្មាកំពុងស៊ីត្រីអាំង
សុបិន្តមួយនេះសូមប្រុងប្រយ័ត្ន ព្រោះអាចមានគេមកដណ្តើមការងារ រឺការរកស៊ីពីអ្នក ដូចនេះវិធីរំដោះរឿងអាក្រក់នេះចេញ ចូរអ្នកធ្វើទានទៅកាន់នរណាម្នាក់ក៏បាន តែចំពោះអ្នកដែលត្រូវការពិតប្រាកដ នោះមានន័យថាអ្នកនឹងផុតរឿងអាក្រក់នេះហើយ។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៥០, ៥៣, ៥៤។

២៨. សុបិន្តឃើញក្មេងធ្លាក់ចូលក្នុងអណ្តូងទឹក
សុបិន្តនេះវាបញ្ជាក់ប្រាប់ថាអ្នកនឹងអាចទទួលរឿងពីអ្នកដទៃ មានន័យថារងគ្រោះដោយសារគេទំលាក់កំហុសដាក់តែម្តង ដូចនេះគ្មានអ្វី​ពិបាកទេ មុនគេឲ្យយើងធ្វើអ្វីមួយអ្នកត្រូវមានក្រដាស់ស្នាម រឺក៏មានអ្នកទីបីដឹងលឺជាការស្រេចដើម្បីជៀសឲ្យផុតពីរឿងនេះ។​ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ០១, ០១០, ០១១។

២៩. សុបិន្តឃើញស្ទួចត្រី
សុបិន្តមួយនេះប្រាប់អ្នកថា បើសិនជាអ្នកធ្វើអ្វីមួយកុំបង្ខំឲ្យសោះ អ្នកត្រូវតែព្យាយាម អត់ធ្មត់ទើបបាន បើពុំដូចនេះទេ អ្នកនឹងទទួលបរាជ័យជាក់ជាមិនខាន។ ចំពោះការកាត់លេខឆ្នោត រឺកន្ទុយលេខគឺយកលេខ ៧៣, ៦៧៣, ៦៧៨។


ហាមលួចចម្លងពីគេហទំព័រយើងខ្ញុំ រក្សាសិទ្ធិដោយ៖ Post Komsan