Loading...

បុកគេហើយសំដីឡូយទៀត ដោយនិយាយថា កុំយកគ្រោះថ្នាក់មកធ្វើជាអាជីវកម្ម ខ្ញុំមានមិត្តភក្តិធំៗនៅមហាផ្ទៃ ចង់តដល់ណាក៏បានខ្ញុំកំដរ (មានវីដេអូ)

Loading...
កាលពីម្សិលមិញមានបងប្រុសម្នាក់ឈ្មោះ Nuon Horn បានបង្ហោះសារ វីដេអូ ព្រមទាំងរូបភាពចំពោះរថយន្តមួយគ្រឿងជិះបុកគេហើយនិយាយសំដីយ៉ាងឡូវទទៀត មានលុយទិញឡានជិះសុទ្ធតែថ្លៃ តែការប្រើពាក្យសំដីមិនថ្លៃសោះ ដោយក្នុងនោះបងប្រុសបានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រពន្ធ និងកូនប្រុសទាំងពីរបស់ខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងផ្លូវលំលេខ ២៨៦ ម៉ោង 5:40 ជិតផ្សារអូឡាំពិច របួសរាងកាយ កូនពៅបោកក្បាលនិងដៃចង្កូតម៉ូតូបែកមាត់ខាងក្នុង ប្រពន្ធរងរបួសមិនជាធ្ងន់ធ្ងរ តែហួសចិត្តអ្នកបង្ករបែរជានិយាយថា កុំយកគ្រោះថ្នាក់ជាអាជីវកម្ម ហើយកុំអាងអន្តរាគមន៍ ចង់តដល់ណាក៏បានខ្ញុំកំដរ ព្រោះខ្ញុំមានមិត្តភក្តិធំៗនៅមហាផ្ទៃ ហើយក៏ជាអ្នកចុះជួយមូលដ្ឋានខេត្តបាត់ដំបង ។


ជាតិជាពលរដ្ឋសាមញ្ញម្នាក់ ជាមន្រ្តីរាជការទាំងពីរនាក់ប្តីប្រពន្ធ តើមានលទ្ធភាពអ្វីទៅជល់នឹងគេ បើសំដីគេនិយាយបែបនេះទៅហើយ ម្យ៉ាងទៀតអ្វីដែលរិតតែឈឺចាប់បំផុតនោះគឺការមើលងាយលើប្រជាពលរដ្ឋដែលឃើញហេតុការថា ឡានគាត់ជាអ្នកបើកមកប៉ះម៉ូតូនៅខាងក្នុង ថា ពួកអ្នកគ្មានឡានជិះមិនដែលមើលឃើញអ្នកជិះឡានថាល្អទេ មែនឡានគេពិតជាល្អមែន គឺ ម៉ាក់ Porsche ពណ៌ ស តម្លៃជាងដប់ម៉ឺនដុល្លាទៅហើយ ប្រាកដជាល្អហើយ ។


ខ្ញុំមិនឈឺចាប់នឹងការខូចខាតប៉ុណ្ណឹងទេ បើទោះជាគ្រួសារដ៏តូចមួយនេះអាចប្រឈមលើសនេះ តែឈឺចាប់នឹងអ្នកមានលុយ មានអំណាចតែគ្មានគុណធម៌ សីលធម៌ ក្នងសង្គម ។ សង្ឃឹមថាទេវតាដែលមានពិតនឹងគិតពីយុត្តិធម៌មួយនេះ ហើយសូមអោយគ្រួសារដ៏តូចមួយនេះជៀសផុតពីគ្រោះថ្នាក់ផងទាំងពួង ។ ជីវិតគ្រូបង្រៀន មិនមានរិទ្ធតតាំង កម្លាំងទ្រព្យធនក៏ខ្សោយ សូម្បីតែរូបភាពកន្លែងកើតហេតុក៏ មានតែកម្លាំងចិត្តខាំមាត់សង្កត់ចិត្តគ្រាប្រពន្ធកូនដើរចេញ ។


សូមអរគុណដល់ពុក ម៉ែ ពូ មីង បងប្អូន កូនសិស្ស និងបងៗសមត្ថកិច្ចដែនដី ដែលជួយជាកម្លាំងចិត្តដល់គ្រួសារប្អូន សូមជូនពរសុខភាពរល្អ រកទទួលទានមានបាន នឹងជៀសផុតពីហេតុផ្សេងៗ ។ តើអ្នកខ្សត់ខ្សោយរងការប្រមាថបែបហ្នឹងដល់ពេលណា ? ប៉ះគេហើយចុះមកដោះយកត្រូវទៀត ។ សូមទស្សនាវីដេអូខ្លី ដែលប្រិយមិត្តចិត្តធម៌បានផ្ញើមកអោយដោយចិត្តស្រឡាញ់យុត្តិធម៌ ។