Loading...

ពេលនេះល្បីពេញពិភពលោកតែម្តង មេត្តាជួយស៊ែរផង! កូនគោមួយដែលត្រូវបានគេជឿថាមានតាម្នាក់មកចាប់ជាតិនោះ ត្រូវបានសារព័ត៌មានរបស់ប្រទេសអង់គ្លេសយកទៅចុះផ្សាយដែរ

Loading...
នាពេលថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយរឿងដ៏ចម្លែកមួយ បានកើតឡើងនៅក្នុងភូមិឧបសម្ព័ន ឃុំកញ្ជោ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានស្ត្រីចំណាស់ម្នាក់មានជំនឿថា ប្ដីរបស់គាត់បានស្លាប់ ស្រាប់តែពេលនេះ មកចាប់ជាតិជាសត្វគោ ដោយសព្វថ្ងៃកូនគោ ដែលគាត់មានជំនឿថា ជាប្ដីរបស់គាត់នោះ តែងតែនៅក្បែរគាត់ជានិច្ច សូម្បីតែពេលដេកក៏ដោយ។



ដោយសារមានរឿងរ៉ាវដ៏ចម្លែកនេះស្រាប់តែនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានសារព័ត៌មានដ៏ធំមួយរបស់ប្រទេសអង់គ្លេស ដែលបានចុះផ្សាយរឿងចម្លែកនេះផងដែរ ដោយបានសរសេរថា ​"ស្ត្រីនៅប្រទេសកម្ពុជាម្នាក់ឈ្មោះ ឃឹម ហេង អាយុ ៧៤ឆ្នាំ មានជំនឿថាប្ដីរបស់គាត់ដែលបានស្លាប់កាលពីជាងមួយឆ្នាំមុននោះ ពេលនេះបានចាប់ជាតិជាកូនគោមួយក្បាល ដែលតែងតែនៅក្បែរគាត់គ្រប់ពេល"។



ក្នុងគេហទំព័រដដែលបានឱ្យដឹងទៀតថា "ប្ដីរបស់ស្ត្រីខ្មែរម្នាក់នេះមានឈ្មោះ ឃុល ឃុត គាត់ស្លាប់ជាងមួយឆ្នាំមុន ហើយក៏បានចាប់ជាតិជាសត្វគោ បានធ្វើឱ្យបងប្អូនមួយចំនួនដែលមានជំនឿលើព្រះពុទ្ធសាសនា បានមកមើលភ្លូកទឹកភ្លូកដី។ ស្ត្រីជាប្រពន្ធនេះស្រឡាញ់កូនគោមួយក្បាលខ្លាំងណាស់ ដោយគាត់តែងតែសំអាតខ្លួនឱ្យវាជារៀងរាល់ថ្ងៃ ហើយសូម្បីតែពេលដេកក៏កូនគោមួយក្បាលនេះ ឡើងទៅដេកលើផ្ទះផងដែរ" ។



គួរបញ្ជាក់ដែរថា គោមួយនេះឆ្លាតខ្លាំងណាស់ ដោយអាចស្តាប់ និងធ្វើអ្វីតាមដែលពួកគាត់ប្រាប់ជានិច្ច ហើយមកទល់ពេលនេះ កូនគោនោះមានអាយុទើបតែ៣ខែហើយប៉ុណ្ណោះ៕






ប្រភព៖ www.express.co.uk