Loading...

មិនដែលនឹកស្មានថា សន្លឹកបៀទាំង ៥២សន្លឹក បង្កប់​អត្ថន័យ ដល់ម្លឹងសោះ!

Loading...
អ្នកណាៗក៏​ស្គាល់​បៀ និង​ចេះ​លេងបៀ​ដែរ តែ…តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ស្គា​ល់ពី​អត្ថន័យ​របស់​សន្លឹក​បៀនីមួយៗនោះ? ខាងក្រោម​នេះ​គឺជា​ចំណេះដឹង​រឿង​សន្លឹក​បៀ​ដែលថា តើ​ហេតុ​អី​បាន​បៀ​មួយ​ហ៊ូ​មាន 52សន្លឹក និង​តើ​អត្ថន័យ​នៅលើ​រូប (រូប​អុង) របស់​សន្លឹក​បៀ​ទាំងនោះ​មានន័យ​ពីអ្វី​ខ្លះ? អ្នកណា​ចង់ដឹង​ចម្លើយ សូម​តាមដាន​បន្ត៖


– បៀ 1ហ៊ូ មានន័យថា 1ឆ្នាំ ចំនួន​បៀ 52សន្លឹក គឺ​ចំនួន​សប្តាហ៍​ក្នុង 1ឆ្នាំ។
– បៀ 52សន្លឹក ចែកចេញជា 4ឈុត ក្នុង 1ឈុត(ឬមួយទឹក) មាន 13សន្លឹក មានន័យ​អំពី ខែរនោច និង​ខ្នើត។

ផលបូក​រួម​របស់​ស​ន្លឹ​ក​បៀ​ទាំង 52សន្លឹក ស្មើនឹង 364 ដោយ៖ J (Jack) = 11ពិន្ទុ , Q (Queen) = 12ពិន្ទុ ,K (King) = 13ពិន្ទុ និង​សន្លឹក​បៀ Joker សន្លឹក​ដំបូង ជំនួស​ឱ្យ 1ពិន្ទុ សរុប​ទាំងអស់​នឹង​បាន 365ពិន្ទុ ដែល​ស្មើនឹង​ចំនួន​ថ្ងៃ​ក្នុង 1ឆ្នាំ ចំណែក Joker សន្លឹក​ទី​ពីរ នឹង​ជំនួស​ឱ្យ​ឆ្នាំ​ណា​ដែល​ខែ កុម្ភៈ មាន 29ថ្ងៃ។

ក្នុង​បៀ 1ហ៊ូ នឹង​ប្រកបទៅដោយ សន្លឹក​បៀ​ពណ៌​ក្រហម​ចំនួន 26សន្លឹក និង​សន្លឹក​បៀ​ពណ៌​ខ្មៅ​ចំនួន 26សន្លឹក​ទៀត ដែល​មានន័យថា ពិភពលោក​ត្រូវបាន​បែង​ចែកជា 2 ផ្នែក​គឺ ផ្នែក​ដែល​បានទទួល​ពន្លឺ​ពី​ដួងព្រះអាទិត្យ និង​ផ្នែក​ដែល​មិនបាន​ទទួល​ពន្លឺ​ពី​ដួងព្រះអាទិត្យ ដោយ​សន្លឹក​បៀ​ពណ៌​ក្រហម​មានន័យ​ពី​ពិភពលោក​ប៉ែក​ខាងកើត ចំណែក​សន្លឹក​បៀ​ពណ៌​ខ្មៅ​មានន័យ​ពី​ពិភពលោក​ប៉ែក​ខាងលិច។


សន្លឹក​បៀ J , Q និង K នឹង​ជំនួស​ឱ្យ​ធម្មជាតិ​របស់​មនុស្ស ៖

– ដោយ J មានន័យ​ពី ប្រុស​កំលោះ
– Q នឹងមាន​ន័យ​ពី ស្រី​ក្រមុំ
– និង K មានន័យ​ពី បុរស​ចំណាស់
ទឹកបៀ ជួង, ការ៉ូ, កឺ និង ប៊ិច នឹង​ជំនួស​ឱ្យ 4 រឿង​ដែល​សំខាន់​ក្នុង​ជីវិត​របស់​មនុស្ស​យើង ៖


– ជួង មានន័យ​ពី ចំណេះដឹង
– ការ៉ូ មានន័យ​ពី មាសប្រាក់ ទ្រព្យសម្បត្តិ
– កឺ មានន័យ​ពី សេចក្តីស្នេហា
– និង ប៊ិច មានន័យ​ពី សេចក្តីស្លាប់

ភាពខុសគ្នារវាង J ជួង និង K ជួង៖


– សន្លឹក​បៀ J ជួង រូប​កំលោះ​នឹង​បែរខ្នង​ដាក់​រូប​ទឹក​ជួង
– ចំណែក​សន្លឹក​បៀ K ជួង រូប​កញ្ចាស់​នឹង​បែរមុខ​ដាក់​រូប​ទឹក​ជួង

នោះ​គឺ​មានន័យថា ក្នុង​វ័យ​កំលោះ នឹងមិន​សូវ​ជា​ចូលចិត្ត​សិក្សា​ស្វែងរក​ចំណេះដឹង​ប៉ុន្មាន​ទេ តែ​ចូល​ចិត្តការ​ដើរលេង​ច្រើនជាង តែ​ដល់ពេល​ធំ​ឡើង​ចាស់ទុំ​ក៏​ងាក​មក​ផ្តល់​ភាព​សំខាន់​លើ​ការស្វែងរក​ចំណេះដឹង​ច្រើន​ឡើងវិញ​ម្តង។

ភាពខុសគ្នារវាង J ការ៉ូ និង K ការ៉ូ៖


– សន្លឹក​បៀ J ការ៉ូ រូប​កំលោះ​នឹង​បែរ​សម្លឹង​ទៅខាង មិន​ចំ​រូប​ទឹក​ការ៉ូ​ទេ
– ចំណែក​សន្លឹក​បៀ K ការ៉ូ វិញ រូប​កញ្ចាស់​នឹង​សម្លឹង​ចំ​រូប​ទឹក​ការ៉ូ​តែម្តង

ដែល​វា​មានន័យថា មនុស្ស​យើង​កាល​ស្ថិតក្នុង​វ័យ​កំលោះ​នឹងមិន​ខ្វល់ខ្វាយ​ពី​រឿង​សន្សំ​លុយកាក់ ទ្រព្យសម្បត្តិ​ឡើយ គឺ​ចាយវាយ​តាមចិត្ត​ខ្លួនឯង​ចង់ រកម​កបាន​ច្រើន ក៏​ចាយ​ច្រើន​ដែរ តែ​ដល់ពេល​អាយុ​ច្រើនឡើង ក៏​ចាប់ផ្តើម​ចេះ​រៀប​ផែនការ​ការចាយវាយ​លុយកាក់ ដោយសារ​តែមាន​ភាព​ទ​ទួល​ខុសត្រូវ​ខ្ពស់​ឡើង​ហ្នឹងឯង។

ភាពខុសគ្នារវាង J កឺ និង K កឺ៖


– តែ…ដល់​សន្លឹក​បៀ J កឺ វិញ រូប​កំលោះ​នឹង​បែរមុខ​សម្លឹង​ចំ​រូប​ទឹក​កឺ តែម្តង។
– ចំណែក សន្លឹក​បៀ K នឹង​សម្លឹង​ទៅខាង​វិញ​ម្តង។

នោះ​គឺ​មានន័យថា កាលពី​នៅ​វ័យ​កំលោះ មនុស្ស​យើង​នឹង​ចាប់អារម្មណ៍​រឿង​ស្នេហា​ខ្លាំង​ជាពិសេស​តែម្តង ​តែ​ពេល​មាន​អាយុ​ច្រើនឡើង ការចាប់អារម្មណ៍​ក្នុង​រឿងនេះ ក៏​នឹង​ថយចុះ តែ​ទៅ​ផ្តល់​ការចាប់អារម្មណ៍​លើ​រឿង​ផ្សេងទៀត ដូចជា មុខងារ​តូ​នាទី ឬ​លុយកាក់​ប្រាក់កាស ទ្រព្យសម្បត្តិ​វិញ​ម្តង។

លក្ខណៈខុសគេ របស់សន្លឹកបៀ ទឹកបុិច៖


មានតែ​សន្លឹក​បៀ​ទឹក ប៊ិច តែមួយគត់ ដែល​ទាំង J , Q និង K បែរខ្នង​ដាក់​រូប​ទឹកប៊ិច​ទាំងអស់ វា​ក៏​ប្រៀប​ដូចនឹង​មនុស្ស​យើង ដែល​មិនថាតែ​ប្រុស ឬក៏​ស្រី​នោះទេ សុទ្ធតែ​គ្មាន​អ្នកណា​ចង់​ស្លាប់​ឡើយ និង​ខ្លាច​សេចក្តីស្លាប់​ទាំងអស់គ្នា៕


ប្រភព៖ www.lareine.com.kh