Loading...

មិននឹកស្មានដល់ថា កុមារី រ៉ាស៊ី លីម៉ូរីយ៉ា ធ្វើឲ្យលោកព្រាប សុវត្ថិខកចិត្តសោះ (មានវីដេអូ)

Loading...
កុមារី រ៉ាស៊ី លីម៉ូរីយ៉ាពិតជាមិនធម្មតាមែនក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) ក្នុង វគ្គ Blind Auditions សប្ដាហ៍ទី ១ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលអាចធ្វើឲ្យគណៈកម្មការទាំងបីឡើងរាំជាមួយប្អូនដល់ទាល់បាន ហើយក៏ធ្វើឲ្យលោកព្រាប សុវត្ថិខកចិត្តជាខ្លាំងផងដែរ។


បទទីមួយដែលកុមារីម្នាក់នេះ លើកយកមកប្រឡងក្នុងកម្មវិធីនេះមានចំណងជើងថា Blank Space ដែលច្រៀងជាភាសាអង់គ្លេស ដែលមានគណៈកម្មការពីររូបគោះប៊ូតុងជ្រើសរើសយកប្អូនស្រី ក្នុងនោះផងដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកុមារីម្នាក់នេះក៏បានធ្វើឲ្យគណៈកម្មការទាំងបីឡើងរាំ និងច្រៀងជាមួយថែមទៀតផងជាមួយបទទើបចេញថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា គឺបទ Super មាន់។ ហើយទីបំផុតកុមារីនេះបានធ្វើឲ្យលោកព្រាប សុវត្ថិខូចចិត្តជាខ្លាំងដោយប្អូនស្រីបានជ្រើសរើសយកកញ្ញា ឱក សុគន្ធកញ្ញា ធ្វើជាគ្រូបង្វឹកទៅវិញ។











ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan