Loading...

យូរៗទៅអាណិតប្រុសៗទៅវិញ! បងស្រីម្នាក់មិនត្រឹមយកមួកការពារវាយប្តីទេ ថែមទាំងយកស្បែកជើងទៀតផង បើទោះបីជាកូនយំខ្លាំងយ៉ាងណាក៏ដោយ (មានវីដេអូ)

Loading...
គ្រាន់តែឃើញវីដេអូមួយនេះភ្លាមមានមតិរិះគន់ជាច្រើនចំពោះការប្រើអំពើហឹង្សាទៅលើប្តី ដោយនារីម្នាក់នេះមិនដឹងជាឈ្លោះគ្នារឿងអីទេគឺដោះមួកចេញភ្លាម យកមកវាយក្បាលប្តីតែម្តង ដោយវាយហើយវាយទៀត ទើបធ្វើឲ្យទ្រាំមិនបានប្តីក៏វាយតបវិញតិចតួចខ្លះៗទៅវិញ។


មិនអស់ចិត្តប្រពន្ធម្នាក់នោះនៅតែវាយរឹតតែខ្លាំងថែមទៀត បើទោះបីជាកូនខំស្រែកយំខ្លាំងយ៉ាងណាក៏ដោយ ហើយមួយសន្ទុះក្រោយមកក៏បានឡើងជិះម៉ូតូវិញ តែប្រពន្ធម្នាក់នេះនៅមិនអស់ចិត្តទាល់តែសោះ ដោយចុះពីលើម៉ូតូម្តងទៀត ហើយក៏ទាញស្បែកជើងដែលកំពុងពាក់នោះវាយចំក្បាលប្តីទៀត វាយហើយវាយទៀត សំណាងណាស់ប្តីម្នាក់នេះមហាចិត្តធ្ងន់មែន មិនតបតវិញសោះ។


ករណីនេះមានអ្នករិះគន់ដែលជាបងស្រីៗផងដែរគាត់បាននិយាយថា បងក៏ជាស្រីដែរតែបងមិនកាន់ជើងខាងបុរសទេ មានរឿងអីក៏ដោយមិនត្រូវប្រើអំពើហឹង្សានោះទេ ត្រូវនិយាយគ្នានៅផ្ទះតែពីរនាក់ ហើយរឿងខុសធ្ងន់ម្យ៉ាងទៀតគឺយកស្បែកជើងវាយក្បាលប្តីតែម្តង។ ចាស់ៗតែងតែនិយាយថាពេលយើងអស់ពីឪពុកទៅ គឺប្តីនេះហើយជាឪពុកយើងតែម្តង ដូចនេះពេលខ្លះយើងជាស្រីបើទោះបីជាប្តីមានកំហុសយ៉ាងណាក៏ដោយក៏ត្រូវចេះអប់រំគ្នាទៅ គ្មាននរណាម្នាក់មិនចេះខុសនោះទេ។


ជាចុងក្រោយបងស្រីសុំណូមពរមិត្តនារីទាំងឡាយកុំឲ្យធ្វើដូចវីដេអូស្ត្រីម្នាក់នេះមិនល្អទេ ហើយក៏គ្មាននរណាម្នាក់គាំទ្រអំពើបែបនេះដែរ។









រក្សាសិទ្ធិដោយ៖ Post Komsan