Loading...

ពិតជារំភើបមែន! រថភ្លើងអាកាស២ខ្សែ នឹងរត់ពីកណ្តាលក្រុងភ្នំពេញ ទៅព្រលានយន្តហោះភ្នំពេញ និងស្តាតអូឡាំពិក

Loading...
លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group នឹងបានលើកឡើងពី ចំណាប់លើគម្រោងរថភ្លើងអាកាសនៅក្រុងភ្នំពេញ កាលពីម្សិលមិញនេះ។


រីឯលោក Tang Tong បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងលើអាកាស ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ និងពីរាជធានីភ្នំពេញទៅពហុកីឡាដ្ឋានជាតិអូឡាំពិច ដោយមូលហេតុ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games នៅឆ្នាំ ២០២៣ ខាងមុខ។


ក្នុងនោះផងដែរក៏មានការឆ្លើយតប លោក ស៊ុន ចាន់ថុល ដែលបានសម្តែងការគាំទ្រ និងផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុនសិក្សាពី លទ្ធភាពរបស់ខ្លួន ក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់ និងដាក់សំណើគម្រោងនេះទៅក្រសួងសាធារណការ ឲ្យបានឆាប់បំផុត។

គួររម្លឹកដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាននិងកំពុងសិក្សា លទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិធុនស្រាល (AGT) ក្នុងរាជធានីភ្នំពេញ។


បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៣គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។


នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕