Loading...

ពេលនេះចាប់បានយុវជន ដែលបង្ហោះរូបភាព និងរៀបរាប់នៅលើហ្វេសប៊ុកថា មាន​ករណី​ធ្លាក់​យន្តហោះ​ នៅ​ខេត្ត​សៀមរាបនោះ ត្រូវបាននគរបាលចុះធ្វើការឃាត់ខ្លួនហើយ

Loading...
យោងតាម Facebook របស់ BTV Cambodia ទើបចេញផ្សាយពីរម៉ោងមុននេះបានបញ្ជាក់ថា យុវជន​ដែល​បង្ហោះ​រូប​ភាព និង​សរសេរ​ក្នុង​ Facebook របស់​ខ្លួន​ថា មាន​ករណី​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​កម្លាំង​ នគរបាល​អន្តោ​ប្រវេសន៍ នៅ​ព្រលាន​យន្ត​អន្តរជាតិ​សៀមរាប សហការ​ជា​មួយ​កម្លាំង​នគរបាល​ខេត្ត​សៀមរាប ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ហើយ។


យុវជន​នោះ ​មាន​ឈ្មោះ ផាង សុជុំ គឺ​ជា​បុគ្គលិក​បម្រើ​ការងារ​លើ​យន្តហោះ របស់​ក្រុម​ហ៊ុន អាកាស​ចរណ៍ Sky Angkor Airlines។
គួរ​បញ្ជាក់​ថា​ នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សួរ​នាំ លើ​យុវជន​ដែល​បង្ហោះ​រូប​ភាព​ធ្លាក់​យន្តហោះ​ នៅ​ស្នងការដ្ឋាន​ខេត្ត ហើយ​ចំពោះ​ចំណាត់​ការ​យ៉ាង​នោះ លោក​នឹង​សុំ​គោលការណ៍​ពី​ថ្នាក់​លើ​បន្ត​ទៀត​៕