Loading...

សូមអ្នកលក់ទាំងឡាយមេត្តាប្រុសប្រយ័ត្នចំពោះអ្នកទិញ! នេះជាល្បិចថ្មីៗរបស់ចោរដែលបានលួចមាសអ្នកទិញដោយស្រួលបំផុត (មានវីដេអូ)

Loading...
ពីមួយថ្ងៃទៅមួយថ្ងៃល្បិចចោរលួចពិតជាមានការផ្លាស់ប្តូរ មិននៅដដែលៗទេ ដូចនេះអ្នកលក់ទាំងឡាយមេត្តាប្រុសប្រយ័ត្នឲ្យបានខ្ពស់ផងដែរដើម្បីជៀសវាងការស្តាយក្រោយទៅថ្ងៃក្រោយ នេះបើសិនជាមិនប្រយ័ត្នប្រកដជាដូចអ្នកលក់មាសក្នុងវីដេអូនេះអញ្ចឹង។


រឿងដើមដំបូងអ៊ុំស្រីម្នាក់នេះបានចូលមកដល់ហាងលក់មាសមួយកន្លែងក្នុងផ្សារទំនើប ហើយធ្វើជាចង់បានមាសមួយខ្សែដោយឲ្យអ្នកលក់យកមកឲ្យខ្លួនពិនិត្យមើលសិនមុននឹងទិញ អ៊ុំស្រីម្នាក់នេះព្យាយាមសួរចុះ សួរឡើងដែលធ្វើឲ្យអ្នកទិញប្រហែសខ្លួនតែបន្តិចធ្វើឲ្យអ្នកទិញនោះបន្លំយកទាល់តែបាន។


ដូចនេះដើម្បីជៀសវាង យល់ល្អគួរតែឲ្យអ្នកទិញនោះមើលម្តងមួយទើបជាការល្អ ព្រោះបើមិនដូចនេះទេ យើងប្រកដជាមិនដឹងថា អ្នកទិញនោះ យកប៉ុន្មានខ្សែទៅមើលនោះទេ។ មួយវិញទៀតដើម្បីជៀសវាងករណីនេះគួរណា មើលឲ្យចប់មួយប្រអប់សិន ចាំយកប្រអប់ថ្មីឲ្យគាត់មើលផ្សេងទៀត នេះបើតាមមតិយោបល់អ្នកដែលបានទស្សនាវីដេអូន ជួយផ្តល់ជូនអ្នកផ្សេងទៀតដើម្បីបង្ការទៅថ្ងៃក្រោយ។ ទីបំផុតនោះមិនត្រឹមតែមិនទិញទេ គឺយកខ្សែមាសនោះទៅបានសម្រេចទៀតផង។





ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan