Loading...

សូមមេត្តាជួយស៊ែរ បើសិនជាអ្នកយល់ដល់នរណាម្នាក់កំពុងជួបនូវជំងឺបាក់ទឹកចិត្ត វាអាចជួយឲ្យពួកគាត់ទាំងនោះប្រសើរឡើងបាន (មានវីដេអូ)

Loading...
ថ្ងៃនេះមានប្រធានបទពិសេសពី Facebook របស់ A Dose of Cath ក្នុងនោះគឺនិយាយអំពីជំងឺបាត់ទឹកចិត្ត ដូចនេះបើសិនជាប្រិយមិត្តឃើញនរណាម្នាក់កំពុងជួបរឿងបែបនេះ សូមឲ្យគាត់ទស្សនានូវវីដេអូនេះប្រាកដជាអាចជួយគាត់បានខ្លះក៏អាចថាបានដែរ ដែលក្នុង Facebook មួយនេះបានបញ្ជាក់បន្ថែមថា៖


ជំងឺបាក់ទឹកចិត្ត គឺជាជំងឺមួយដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះ ហើយក្នុងករណីខ្លះ វាអាចបណ្តាលឲ្យអ្នកជំងឺសម្លាប់ខ្លួនទៀត។ បើទោះជាបែបនេះក៏ដោយ ក៏មនុស្សភាគច្រើនមិនសូវដឹងច្បាស់ពីវាដែរ។ នៅក្នុងវីដេអូនេះ ខ្ញុំនឹងជជែកពីជំងឺបាក់ទឹកចិត្តនេះ ក៏ដូចជាសារផ្ទាល់ខ្លួនមួយទៅដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត។ ប្រសិនបើធ្លាប់ ឬកំពុងតែមានជំងឺនេះ អាចចែករំលែកនៅក្នុង Comment ឬតាមសារបាន។ ខ្ញុំសង្ឃឹមថា វីដេអូនេះនឹងជួយបានខ្លះ។


អាចថា ខ្ញុំ Dramatic ក៏បានដែរ ប៉ុន្តែខ្ញុំធ្លាប់ឆ្លងកាត់ និងកំពុងតែឆ្លងកាត់ជំងឺនេះរាប់ឆ្នាំមកហើយ។ ខ្ញុំយល់ថា នៅពេលដែលខួរក្បាលយើងធ្វើទូក្ខហើយ វាមានអារម្មណ៍យ៉ាងណា។

តាមពិតទៅ ខ្ញុំចង់ចេញវីដេអូនេះតាំងពីថ្ងៃសុក្រមុន ដោយ Linkin Park ក៏ជាក្រុមភ្លេងដែលបានជួយខ្ញុំនៅពេលដែលខ្ញុំបាក់ទឹកចិត្តដែរ ប៉ុន្តែថតមិនទាន់។ វាមិនសមទេ ដែលយើងត្រូវបាត់បងមនុស្សជាទីស្រឡាញ់ដោយសារតែជំងឺនេះ។