Loading...

មហាសំណាងដែលនឹកស្មានមិនដល់! ទៅធ្វើស្លាកលេខម៉ូតូអស់តែ ៤១០០០រៀលប៉ុណ្ណោះ​ តែបានស្លាកលេខសុទ្ធតែ ៣៣៣៣ និង ៩៩៩៩ ទៀត (មានវីដេអូ)

Loading...
ភ្នំពេញ៖ ការិយាល័យច្រកចេញចូលតែមួយខណ្ឌចំការមន សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែរមានអាស័យដ្ឋានបច្ចុប្បន្នក្នុង ខណ្ឌចំការមននឹងមានបំណងចង់ធ្វើស្លាកលេខម៉ូតូ និងប័ណ្ណសម្គាល់ ម៉ូតូ អាចមកទទួលសេវាក្នុងការ ធ្វើស្លាកលេខម៉ូតូ និងប័ណ្ណសម្គាល់ ម៉ូតូដោយមានតម្លាភាព យុតិ្តធម៌ និងឆាប់រហ័ស នៅក្នុង ការិយា ល័យច្រកចេញចូលតែមួយខណ្ឌចំការមនរាងរាល់ ម៉ោងធ្វើការ។


បន្ទាប់ពីមានការជូនដំណឹងខាងលើ ប្រជាពលរដ្ឋក្នុងខណ្ឌចំការមន បានមកធ្វើស្លាកលេខ និងប័ណ្ណសំគាល់ ជាហូរហែរផងដែរ។ ដោយឡែក បងប្រុសម្នាក់ និងបងស្រីម្នាក់ទៀត ដែលជាម្ចាស់ម៉ូតូ កូនទា ទាំងពីរ មានសំណាងខ្ពស់កប់មិននឹកស្មានដល់ ថាពួកគាត់ទទួលបានស្លាកលេខ ៩៩៩៩ និង ៣៣៣៣ បំពាក់លើម៉ូតូរបស់ពួកគាត់ពេលទៅធ្វើស្លាកលេខនៅការិយាល័យច្រកចេញចូលតែមួយ នោះទេ ។


អ្វីដែលគេនឹកស្មានមិនដល់បានកើតឡើង គឺពួកគាត់គ្រាន់តែចំណាយប្រាក់អស់ត្រឹម៤១០០០រៀល (១០ដុល្លា) ប៉ុណ្ណោះ ប៉ុន្តែទទួលបានស្លាកលេខដែលមនុស្សជាច្រើនស្រម៉ៃចង់បានគឺស្លាកលេខ ៣៣៣៣ និងពិសេសលេខ​៩៩៩៩ នេះតែម្តង ដោយកាលពីមុនបើចង់បានលេខការ៉េ បែបនេះត្រូវចំណាយលុយទិញ រាប់ពាន់ដុល្លាឯណោះ។


ពេលបច្ចុប្បន្ននេះ ម្ចាស់ម៉ូតូទាំងអស់អាចធ្វើការចុះបញ្ចីសុំធ្វើស្លាកលេខបាននៅតាមការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាសាលាខណ្ឌនានា ហើយការធ្វើស្លាកលេខនេះគ្រប់គ្រងដោយប្រពន្ធ៏ស្វ័យប្រវត្តិ ដោយពឹងលើសំណាងទើបបានស្លាកលេខល្អ ដូចបងប្រុស បងស្រីទាំងពីរនាក់នេះ។


ការិយាល័យច្រកចេញចូលតែមួយខណ្ឌចំការមន បានផ្ដល់សេវាជូនប្រជាពលរដ្ឋ មានភាពឆាប់រហ័ស តម្លាភាព និងមន្ត្រីផ្ដល់សេវាប្រកប ដោយភាព រួសរាយរាក់ទាក់៕



ប្រភព៖ ការិយាល័យច្រកចេញចូលតែមួយខណ្ឌចំការមន