Loading...

ប្តីសុំប្រពន្ធលែងលះ! តែប្រពន្ធឆ្លើយថាបាន តែអូនសុំរយះពេល១ខែសិន ដើម្បីអោបបង និងទៅកន្លែងដែលយើងធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាសិន តែចុងក្រោយស្វាមីក៏...(មានវីដអូ)

Loading...
ចិន៖ មានគូរស្នេហ៍ 3,500,123 នាក់បានសម្រេចចិត្តលែងលះគ្នាក្នុងឆ្នាំ2014 ហើយមានគូរស្នេហ៍ 82,417 នាក់ក៏បានត្រូវគ្នា ហើយក៏សម្រេចចិត្តរៀបការឡើងវិញក្នុងឆ្នាំដដែលនេះផងដែរ រឿងទាំងអស់ភាគច្រើនកើតឡើងដោយសារកត្តាមិនយល់ចិត្តគ្នា រស់នៅមិនចុះសម្រុងជាមួយម្តាយឪពុកក្មេក បែកចិត្តមានថ្មីជាដើម។ ក្នុងនោះផងដែរ ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ជាងគេនោះក៏មានអតា្រនៃការលែងលះ រវាងប្តីប្រពន្ធ ច្រើនគូរគួរឲ្យកត់សំគាល់យ៉ាងខ្លាំងផងដែរ ដែលជាហេតុធ្វើឲ្យមានការបង្កើតវីដេអូមួយដែលបង្ហាញពីការការសុំលែងលះពីស្វាមី។


ក្នុងនោះផងដែរក៏ឃើញមានវីដេអូមួយកំពុងត្រូវបានគេអ្នកមើលរាប់លាននាក់ ដែលបានបង្ហាញពីបុរសជាប្តី បានសុំប្រពន្ធខ្លួនលែងលះ ដែលវាធ្វើឲ្យប្រពន្ធមានការរន្ធត់ចិត្តជាខ្លាំង ហើយទឹកភ្នែកក៏ស្រក់ចុះតក់ៗ ពិតជាកំសត់ខ្លាំងណាស់ តែនាងនៅមិនទាន់ចុះហត្ថលេខាលែងលះភ្លាមៗនោះទេ ដោយនាងបានសុំកិច្ចសន្យានោះទុកសិន ដោយសុំបុរសជាស្វាមីក្នុងរយះ១ខែ ដើម្បីចង់បបូលទៅកន្លែងដែលធ្លាប់ជួបគ្នាលើកដំបូង កន្លែងថើបគ្នាលើកដំបូង  និងកន្លែងផ្សេងៗទៀតដែលធ្លាប់សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ព្រមជាមួយសុំអោយប្តីរបស់ខ្លួនអោបផងដែរ។


បន្ទាប់ពីនាងបានណាត់ជួបជាមួយប្តីរបស់នាងរួចចប់សព្វគ្រប់អស់រយះពេល១ខែដូចការសំណូមពរហើយ នាងក៏បានណាត់បុរសជាប្តីទៅកន្លែងដែលធ្លាប់ជួបគ្នាជាលើកដំបូងដើម្បីប្រគល់កិច្ចសន្យាលែងលះដែលនាងបានស៊ីញ៉េរួចរាល់ហើយ។ តែជាលទ្ធផលចុងក្រោយបុរសជាប្តីនោះក៏បានសម្រេចចិត្តដូចក្នុងវីដេអូនោះបានបង្ហាញ៖











ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan