Loading...

អាសូរណាស់លោកអើយ! ម្តាយធ្លាក់តាមចន្លោះជណ្តើរយន្ត សន្សល់កូនតូចមួយយ៉ាងអាណិតខ្លោចផ្សា (មានវីដេអូ)

Loading...
ពិតជាគួរឲ្យសោកស្តាយបំផុតចំពោះការស្លាប់បាត់បង់ស្ត្រីម្នាក់ដែលធ្លាក់ចុះទៅក្រោមតាមចន្លោះជណ្តើរយន្ត ដែលរឿងមួយនេះវាមិនសមកើតឡើងដល់ថ្នាក់នេះទាល់តែសោះ ហើយវាជាមេរៀនមួយសម្រាប់អ្នកដ៏ទៃផងដែរឲ្យមានការប្រុងប្រយ័ត្នផងដែរបើសិនជាបានឃើញហាក់បីដូចជាខុសធម្មតា​ដូចនេះ។


រឿងដើមហេតុដំបូងមាននារីពីរនាក់ដែលបានឡើងដល់ខាងលើនៃជណ្តើរយន្តនេះទៅហើយ ហើយក៏ជួបករណីមានការរបើកចេញបន្តិចតែពួកគេមិនបានហៅអ្នកទទួលខុសត្រូវឲ្យមកមើលទេ បែរជាពួកគេឈរមើលទៅវិញ ភ្លាមៗនោះស្រាប់តែមានស្ត្រីម្នាក់លើកកូនពរក្នុងខណៈពេលដល់ខាងលើនៃជណ្តើរយន្ត ពេលភ្លាមនោះស្ត្រីម្នាក់នេះក៏បានផុងធ្លាក់តាមចន្លោះជណ្តើរយន្តនេះចុះទៅក្រោមបាត់ទៅ ដោយសន្សល់តែកូនដែលគេបានជួយទាន់ពេលវេលា។


ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នរាល់ជណ្តើរយន្តទាំងឡាយនៅផ្នែកទីពីរដូចក្នុងរូបភាពដែលគេបានដាក់បង្ហាញដូចខាងក្រោម ព្រោះគ្រោះថ្នាក់អាចបង្ករឡើងគ្រប់ពេលវេលាបើសិនជាយើងគ្មានការប្រុងប្រយ័ត្ននោះ ហើយក៏សូមមេត្តាជួយចែករំលែកផងដែរដើម្បីឲ្យអ្នកផ្សេងមានការប្រុងប្រយ័ត្នផងដែរ។