Loading...

ពិតជាអាណិតខ្លោចចិត្តណាស់! លោកយាយវ័យ៦០ឆ្នាំ ដេរស្បែកជើងជាង២០ឆ្នាំ ដើម្បីចិញ្ចឹមកូនបីអ្នកទៀតដែលចាំតែចាយលុយ

Loading...
សៀមរាប៖ លោក​យាយ​ គង់ សារ៉ៃ វ័យ​ជាង​ ៦០ឆ្នាំ ដោយ​​ធ្លាប់​បាន​រៀន​ដេរ​ស្បែក​ជើង ត​ពី​ឪពុក​កាល​ពីនៅ​ក្មេង​ លោកយាយ​​ក៏​បាន​ចាប់​រយក​របរ​នេះ ធ្វើ​បន្ដ​នៅ​ទឹក​ដីនៃ​ខេត្ដ​សៀម​រាប ដើម្បី​ចិញ្ចឹម​គ្រួសារ​ជាង​២០ រហូត​មក​ទល់​សព្វថ្ងៃ ។


លោក យាយ សា រ៉ៃ បានក្លាយជាជាងដេរស្បែកជើងយ៉ាងចំណានម្នាក់ នៅ​ខាង​លិច​ផ្សារ​លើ​នៃ​ក្រុង​សៀម​ ដោយ​បានរកស៊ីរបរនេះ តំាងពីឆ្នាំ១៩៩៥ មក ពោលគឺមានរយៈពេល២២ ឆ្នំាមកហើយ ។

របរតូចតាច ហាក់គេមិនសូវឲ្យតម្លៃ ក៏ប៉ុន្តែវាបានជួយដល់ជីវភាពគ្រួសារលោក​ជាច្រើនឆ្នាំកន្លង​មក​លោកយាយបានថ្លែង​ប្រាប់ ពាណិជ្ជកម្ម​កម្ពុជាថា ក្នុង​មួយថ្ងៃលោក​យាយ​អាច​រក​ ចំណូល​បាន​ពីការ​ដេរ​ស្បែក​ជើង បានពី​៤ ទៅ៥ ម៉ឺនរៀល។ ថ្ងៃ​ខ្លះ​មិន​សូវ​មាន​អ្នក​មក​ដេរ​ លោក​យាយ​ អាចរកកម្រៃ​បាន​ចាប់​​ពី ២ទៅ៣ ម៉ឺនរៀល ហើយ​លោ​យាយ​ ក្រៅពីដេរស្បែកជើង ក៏មានខាតសារ៉ាស្បែក​ជើង​ដែរ។ទោះបីថ្ងៃខ្លះ ដេរបានច្រើនក៏ពិតមែន តែពេលខ្លះមិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់នោះទេ ដោយ​សារ​អ្នក​ចេញរកស៊ីមាន​តែ​លោក​យាយ​ម្នាក់ ចំណែកកូនវិញ មិនមានមុខរបរអ្វីនោះ ទេ ក្រៅ​ពី​ពឹង​តែ​លើរ​បរ​ដេរ​ស្បែកជើងរបស់​លោក​យាយ។


មានស្រុកកំណើតនៅខេត្តកំពង់ធំ និង​មានកូន៣នាក់ក្នុង​បន្ទុក​ សព្វថ្ងៃ លោក​យាយ​បាន​ជួល​បន្ទប់​គេ​នៅ​ក្បែរ​ផ្សារលើ ក្នុង​តម្លៃរួមទំាងទឹកភ្លើង ប្រហែល​៧០ដុល្លារ ក្នុង១ខែ លោក​យាយ​ថា «លុយ​រក​បាន​នេះ​ ពេល​ខ្លះ​ខ្ញុំ​​មិន​អាចយក​ទៅ​ផ្គត់​ផ្គង់​គ្រួសារ​គ្រប់​គ្រាន់​ទេ ហើយ​ត្រូវ​ខ្ទី​លុយគេ​ចាយ​មុន ព្រោះ​កូន​ខ្ញុំ​វា​មិន​​ចេះ​ជួយ​រក​ការ​ងារ​ធ្វើ​ខ្ញុំ​ទេ ចាំ​តែ​ចាយ​លុយ​ អញ្ចឹង​ចាយ​មិន​គ្រប់ ពួកវា​ដឹង​តែ​ពី​សុំ​លុយ​​​»។បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​យាយ ដោយ​សារ​គេ​ឃើញ​ជីវភាព​លោក​យាយ​ខ្សត់​ពេក​ចឹង​កន្លែង​ដែល​លោក​យាយ​ដេរស្បែកជើងច្រើនឆ្នាំជាច្រើន​ឆ្នាំ​នោះ​ មិន​ត្រូវ​បាន​គេយក ផាស៊ី ឬ​ទារលុយ​ថ្លៃ​ឈ្នួល​អីទេ​៕


ប្រភព៖ Business Cambodia