Loading...

អានពីជីវិតកុមារពិការកម្សត់ម្នាក់នេះហើយ ធ្វើអោយខ្ញុំស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន

Loading...
ខាងក្រោមនេះជាសាររបស់លោក Ouk Piseth ដែលគាត់បានរៀបរាប់ពីជីវិតកុមារពិការដ៏កម្សត់មួយ ហើយគាត់ក៏បានបញ្ជាក់ថាជីវិតមួយនេះបានធ្វើឲ្យគាត់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង ដោយលោកបានរៀបរាប់ប្រាប់ថា៖


កុមារ លន់ កុសល អាយុ ១០ ឆ្នាំ គឺជាក្មេងប្រុសម្នាក់ ក្នុងចំណោមបងប្អូនបង្កើត ៥ នាក់ ដែលត្រូវបានឳពុកម្តាយបង្កើត បង្ខំអោយដើរសុំទាន តាមផ្លូវនៅភ្នំពេញ ដើម្បីយកលុយពីកូនៗទៅចាយហ៊ឺហាតែពីរ នាក់ប្តីប្រពន្ធ។

កុសល ដែលកូនទី ៣ បានរៀបរាប់ថា បងៗ និងប្អូន រួមទាំងខ្លួនឯងផងដែរ ត្រូវបានឳពុកម្តាយបង្កើតបង្ខំអោយដើរសុំទានតាមផ្លូវ និងតាមភ្លើងស្តុបជារៀងរាល់ថ្ងៃ ទោះក្តៅ រងារ ព្យុះ ភ្លៀង ក៏ត្រូវចេញសុំទានដែរ។
កុសល បានបន្តថា រូបគេ និងបងប្អូន ធ្លាប់រស់នៅក្នុងអង្គការមិត្តសំឡាញ់ ហើយបានទទួលការរៀនសូត្រត្រឹមត្រូវល្អណាស់ តែសុខៗសោះ ឪពុកម្ដាយរបស់ខ្លួន បែជាទៅលួងលោមនាំរត់ចេញពីមណ្ឌល ឲ្យមកដើរសុំទានរកលុយឲ្យពួកគាត់ទៅវិញ។


មូលហេតុធ្លាក់ខ្លួនពិការ កុសល បានរៀបរាប់ថា មានថ្ងៃមួយ រូបគេដើរសុំទានហត់ពេក ក៏ដេកតាមចញ្ចើមថ្នល់ ហើយត្រូវបានឡាន អ្នកស្រវឹងស្រាបើកកិនពីលើខ្នងឈឺផ្សាយ៉ាងខ្លាំង តែឪពុកម្តាយមិនបានយកទៅមន្ទីរពេទ្យដើម្បីព្យាបាលទេ ពោលគឺទុកគេឲ្យឈឺរហូត ពិកាជើងទាំងពីរ។


ក្រោយពីជម្ងឺកាន់តែធ្ងន់ធ្ងរទៅមិនអាចព្យាបាលបាន កុសល ក៏បានពិកាជើងទាំងពីរ។ ស្ថានភាព កុសល យ៉ាងដូច្នេះ ពុំបានធ្វើអោយឳពុកម្តាយ អាណិត ឬខូចចិត្តនោះទេ តែឳពុកម្តាយគ្មានធម៌មេត្តា បែរជាពិភាក្សារួមគំនិតគ្នាទៅទិញរទេះ មកឲ្យ កុសល ជិះសុំទានទៅវិញ។


កុសល បានរៀបរាប់បន្តថា ខ្លួនត្រូវអង្គុយលើរទេះ និងជិះសុំទានហាលថ្ងៃ ហាលភ្លៀង រៀងរាល់ថ្ងៃ រហូតធ្វើឲ្យ រលាកគូថទាំងសងខាង មានដំបៅដូចមហារីក ដែលធ្វើអោយរូបគេមានការឈឺចាប់យ៉ាងខ្លាំង។
ទោះឈឺចាប់រាងកាយខ្លាំងយ៉ាងណា ក៏មិនស្មើនឹងការស្តីបន្ទោស និងទារុណកម្មដែលឳពុកម្តាយធ្វើមកលើ កុសល ដើម្បីបង្ខំអោយដើរសុំទានដែរ ដូច្នេះកុមារ កំសត់រូបនេះ មានតែធ្វើតាមមហិច្ឆិតាឳពុកម្តាយ ទាំងឈឺចាប់ខ្លោចផ្សារ។


ទោះស្ថានភាពជម្ងឺកាន់តែធ្ងន់ធ្ងរទៅ តែកុមាររូបនេះ មិនដែលត្រូវបានឳពុកម្តាយនាំទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនោះទេ។

ជាសំណាងល្អ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសង្គ្រោះ កុសល និងបងប្អូន ៤ នាក់ផ្សេងទៀត អោយរួចផុតពីកណ្តាប់ដៃឳពុកម្តាយចិត្តឫស្យាគ្មានធម៌មេត្តា ដោយឳពុកត្រូវជាប់គុក រីឯម្តាយ ធ្វើកិច្ចសន្យាឈប់ធ្វើបាបកូនអោយដើរសុំទានទៀត ហើយត្រូវទៅរស់នៅស្រុកកំណើតវិញ។