Loading...

ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតដែលក្មេងប្រុស គីម ហុង មានសមត្ថភាពរហូតដល់សម្ដេច ហ៊ុន សែន ហ៊ានហៅថាជាមនុស្សទេព

Loading...
ក្នុង Facebook សម្តេច ហ៊ុន សែនមួយម៉ោងមុននេះបានសំដែងចេញនូវភាពភ្ញាក់ផ្អើលមួយដែលនឹកស្មានមិនដល់ថា៖ បន្ទាប់ពីជំនួបជាមួយចៅគីម ហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រម៉ាណជិត២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះទេ។ ចៅអាចធ្វើជំនួយការឲ្យមេបញ្ជាការយោធាឬនាយសេនាធិការកងទ័ពគ្រប់កំរិតក្នុងផ្នែកផែនទី ។

ចៅអាចរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលខ្លីដែលខ្ញុំមិននឹកស្មានដល់។ ព្រឹកមិញខ្ញុំបានប្រៀបខ្លួនខ្ញុំជាមេបញ្ជាការយោធានៅសមរភូមិមួយ ឯចៅ គីម ហុង ជាជំនួយសេនាធិការផ្នែកកលយុទ្ធ។ ខ្ញុំត្រូវការផ្តល់ជំនួយដោយកាំភ្លើងធំ និងកងជើងអាកាសទៅកាន់ទីតាំង១ ទើបប្រាប់ទៅចៅ គីម ហុង ឲ្យរកគោលដៅ និងចម្ងាយ។ គ្រាន់តែបែរមកនិយាយជាមួយឪពុកម្ដាយរបស់គីមហុងមិនបានប៉ុន្មានម៉ាត់ផងចៅបានរកឃើញរួចស្រេចទៅហើយ។


គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ តាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ៕