Loading...

សោកស្តាយណាស់លោកអើយ! ក្មេងស្រីម្នាក់បាត់បង់ម្ចាស់ការក៏ធ្លាក់ពីលើអគារកំពស់៦ជាន់ ស្លាប់បាត់បង់ជីវិតភ្លាមៗ (មានវីដេអូ)

Loading...
ដោយសារការធ្វេសប្រហែសទើបធ្វើឲ្យក្មេងស្រីម្នាក់ទើបតែអាយុ១៦សោះត្រូវបាត់បង់ជីវិតភ្លាមៗដោយការធ្លាក់ពីលើអគារដែលមានកំពស់៦ជាន់ក្នុងខណៈពេលកំពុងធ្វើការហ្វឹកហាក់ពីរបៀបឡើងភ្នំពីគ្រូបង្រៀនដែលជាឪពុករបស់ខ្លួនតែម្តង។


ក្មេងស្រីដែលស្លាប់នេះមានឈ្មោះថា Aditi Sanghi ហើយមូលហេតុដែលបណ្តាលឲ្យគេស្លាប់នោះគឺនាងបានជួយឲ្យមិត្តដ៏ទៃរៀនចេះតោង ព្រមទាំងនាងជួយច្រានដើម្បីឲ្យបានទៅមុខកាន់តែលឿនពីអគារមួយទៅអគារមួយទៀតក្នុងខណៈពេលបានអង្គុយគេមនៃអគារជាន់ទី៦នេះតែម្តង តែអកុសលធ្វើឲ្យនាងមិនអាចទប់ខ្លួនបានក៏បណ្តាលឲ្យធ្លាក់ចុះក្រោមតែម្តងទៅ បើទោះបីមានគេព្យាយាមយកទៅមន្ទីរពេទ្យក៏ដោយក៏មិនអាចជួយនាងឲ្យរួចផុតពីសេចក្តីស្លាប់បានដែរ។


មានមិត្តជាច្រើនបាននិយាយថា Aditi គឺជាសិស្សដ៏ពួកែខាងឡើងភ្នំព្រោះដោយសារមានឪពុកជាអ្នកបង្រៀនផង ហើយគេជាមនុស្សល្អចេះជួយមិត្តជាច្រើនទៀត នាងគឺជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យ BSc។


ហើយរឿងហេតុទាំងនេះក៏គ្មាននរណាគេម្នាក់បន្ទោសឪពុក ដែលជាគ្រូបង្រៀននោះទេ តែទោះជាយ៉ាងណាប៉ូលិសកំពុងតែធ្វើការសុើបអង្កេតបន្ថែមពីសាក្សីដែលឋិតនៅក្នុងហេតុការណ៍នេះ ថាពិតជាធ្លាក់ដោយខ្លួនឯងមែនរឺក៏អត់។






ប្រភព៖ www.mirror.co.uk
ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan