Loading...

​តម្លៃ​ត្រឹម ៦ម៉ឺន​រៀលមែន តែស្អាតដូចសណ្ឋាគារអញ្ចឹង! ដូចនេះកុំភ្លេចណា សម្រាប់អ្នកភ័យអត់កន្លែងស្នាក់នៅ ក្នុងខេត្តសៀមរាប អង្គរនោះ

Loading...
កន្លែងស្នាក់នៅពិតជារឿងសំខាន់សម្រាប់ភ្ញៀវទេសចរណ៍ ទាំងខ្មែរ ទាំងបរទេស រីឯតម្លៃកន្លែងមួយចំនួនទៀតក៏ហាក់បីដូចជាថ្លៃគួរសមផងដែរ ចំពោះអ្នកទៅដើរលេងក្នុងខេត្តសៀមរាប អង្គររបស់យើង ព្រោះប្រជាជនយើងមួយចំនួនគាត់ក៏ពុំសូមជាមានជីវភាពធូរធារប៉ុន្មានទេ តែគាត់ប្រាកដជាចង់ដើរលេងកម្សាន្ត។ ដោយហេតុនេះទើបមានកន្លែងមួយ ដែលមានតម្លៃស្នាក់នៅយ៉ាងសមរម្យ សម្រាប់អ្នកដែលចង់ទៅលេង ខេត្តសៀមរាប សូមកុំភ្លេចសាចសួរកន្លែងនេះផង នោះគឺ ម៉ាលីតា​អង្គរវីឡា។


ម៉ាលីតា​អង្គរវីឡា មានការតុបតែងបែបខ្មែរ ដោយអមមកជាមួយទេសភាពស្រស់បំព្រងដូចធម្មជាតិពិតៗតែម្តង ជាមួយបន្ទប់ដ៏ធំទូលាយដែលមានគ្រឿង​បរិក្ខារ​ដូចជា ម៉ាស៊ីនត្រជាក់ ប្រើប្រាស់ Wi-Fi ដោយសេរី និងឥតគិតថ្លៃ ទូរទស្សន៍ 32 អ៊ីង ទូរសព្ទលើតុសម្រាប់ត្រូវការសេវាកម្មភ្លាមៗ កំសៀវ​ទឹកក្តៅបូករួមទាំងការផ្តល់ជូន កាហ្វេ តែ ស្ករ ទឹក ដោយឥតគិតថ្លៃផងដែរ ទូរ​ទឹកកក ប្រដាប់​ផ្លុំសក់ និង​បន្ទប់​ទឹក​ មាន​ទឹក​ក្តៅ ​ទឹក​ត្រជាក់ថែមទៀតផង។


មិនតែប៉ុណ្ណោះ ម៉ាលីតា​អង្គរវីឡា មានសេវាកម្មដឹកភ្ញៀវមកកន្លែអស្នាក់នៅដោយឥតគិតថ្លៃផងដែរ ជាមួយបុគ្គលិកដែលប្រកបដោយភាពរួសរាយ រាក់ទាក់ ជាមួយការផ្តល់ជូនដោយមិនឲ្យទាស់ចិត្តតែម្តង។


សូមធ្វើការទំនាក់ទំនងតាមរយះ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មាន​ចម្ងាយ​ពីផ្សាររាត្រីអង្គរ ៩០០ម៉ែត្រ និង​ចម្ងាយ​ពី Temple Container Pub Zone ៤០០ម៉ែត្រ។ ដែលមានលេខទំនាក់ទំនងដែលអាចទទួលការកក់ និង​សួរ​ព័ត៌បន្ថែម​បាន 070261951 / 0884930008។


ព្រមទាំងមានការផ្តល់ជូនសេវាកម្មបន្ថែមផងដែរពី ម៉ាលីតា​អង្គរវីឡា ដែលមានដូចជា៖
- កង់​សម្រាប់​ជិះ​កម្សាន្ត (City Bike)
- ជួល​កង់ (Mountain Bike) ម៉ូតូ ឡាន តុកៗ E-Bike
- កក់​ភោជនីយដ្ឋាន របាំ សៀក និង​កន្លែង​ផ្សេងៗ
- លក់​សំបុត្រ​ឡាន​ក្រុង ឡាន Van តាក់ស៊ី និង​សំបុត្រ​ទូក
- រៀបចំ​ដំណើរ​កម្សាន្ត​ផ្លូវជិត និង​ផ្លូវឆ្ងាយ
- ម៉ា​ស្សា
- បោកអ៊ុត ជាដើម។








ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan