Loading...

ជួយស៊ែរផង! មានបងប្រុសម្នាក់ស្វែងរក​ បុរសម្នាក់តែងខ្លួនជាមនុស្សស្រីដើម្បីសុំការងាររោងចក្រធ្វើ តែគេមិនឲ្យ បែរជាគេហៅប៉ូលិសចាប់ទៅវិញ (មានវីដេអូ)

Loading...
ដោយក្តីអាណិតអាសូរជាខ្លាំងពីបងប្រុសម្នាក់ឈ្មោះ Cartoon Small ដែលបានបង្ហោះក្នុង Facebook មួយម៉ោងមុននេះដើម្បីសុំអោយបងប្អូនទាំងឡាយជួយស៊ែរដើម្បីអោយដំណឹងនេះបានដល់ បងប្រុសម្នាក់ដែលគាត់បានបន្លំខ្លួនធ្វើជាមនុស្សស្រីដើម្បីសុំការងាររោងចក្រធ្វើ តែគេមិនឲ្យធ្វើហើយថែមហៅប៉ូលិសមកចាប់ ព្រោះគាត់ជាប្រុស ដូចនេះខាងរោងចក្រគេមិនយកទេប្រុសៗ។​ ក្នុងនោះបងប្រុសបានបន្ថែមថា


ឃើញបងប្រុសដែលគាត់បន្លំខ្លួនធ្វើជាស្រីដើម្បីរកការងារធ្វើខ្ញុំអានិតណាស់ ខ្ញុំសូមធ្វើvideoនេះដើម្បីឲ្យបងប្អូនជួយshareឲ្យគាត់បានដឹងផងថាខ្ញុំនឹងទទួលគាត់អោយធ្វើការមួយខ្ញុំនៅហាង Chobcha Toulkork របស់ខ្ញុំ។
បើបងប្អូនស្គាល់គាត់ជួយប្រាប់គាត់ផងថាគាត់មានកាងារធ្វើហើយ។
លេខទំនាក់ទំនង 0969686506
Facebook name Cartoon Small សូមអរគុណ។
Help share


រឿងហេតុដែលកើតឡើងដំបូងដែលធ្វើឲ្យបងប្រុសឈ្មោះ Cartoon Small មានការអាណិតអាសូរដោយសារតែមានការរៀបរាប់ដូចខាងក្រោមនេះ៖

ប្រុសតែងខ្លួនធ្វើស្រីដើរកការងាធ្វើមិនបានបន្លំចូលរោងចក្រCRChថៅកែរោងចក្របានរាយការណ៍សមត្ថកិច្ចឃាត់ខ្លួន។

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែរកការងាធ្វើមិនបាន ក៏ សម្រេចចិត្តតែងខ្លួនធ្វើជាស្រីបន្លំចូលរោងចក្រ ហើយដើចូលទៅដលក្នុងបន្ទប់រដ្ឋបាល តែដោយសារខាងរដ្ឋបាលមិនស្គាលរួចបានប្រាប់ទៅថៅកែរោងចក្ររាយការណ៍មកសមត្ថកិច្ចអោយឃាតខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលដង្កោ ហេតុការនេះបង្កអោយមានការកាលពីរវេលាម៉ោ១១និង៣០ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេយីហោCRCh ឋិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យជាប្រុសតែងខ្លួនធ្វើជាស្រីមានឈ្មោះ បាន បុន អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។


សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយមានការរាយការណ៍ពីរថៅកែរោងចក្រខាងលើថាមានជនសង្ស័យបានចូលទៅក្នុងបន្ទប់រដ្ឋបាល ហើយពុំមានអ្នកណាស្គាល់ហើយមិនដឹងថាមានបំណងអី រួចបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោយកមកសួរនាំក្រោយពីរសួរនាំជនសង្ស័យបឆ្លើថា រូបគេជាមនុស្សប្រុសទេ សព្វថ្ងៃរស់នៅជាមួយជីដូនចាស់អាយុ៧០ជាងទៅហើយព្រោះឪពុកម្ដាយបានស្លាប់ចោលអស់ ហើយបានដើររកការងារោងចក្រធ្វើជាច្រើនកន្លែងតែខាងរោងចក្រប្រាប់ថាមិនយកទេប្រុសៗ។

ទើបរូបគេសម្រេចចិត្តតែងខ្លួនធ្វើជាស្រីដើម្បីងាយស្រួលដើររកការងាធ្វើ ហើយនៅព្រឹកថ្ងៃកើតហេតុគេបានដើរមករោងចក្រដោយមានគេប្រាប់ថាចាំដល់ម៉ោង១១ថ្ងៃត្រង់ចាំចូលទៅបន្ទប់រដ្ឋបាន និងបានការងាធ្វើហើយ លុះដល់ម៉ោង១១ថ្ងៃត្រង់គេបានដើរចូលទៅដល់បន្ទប់រដ្ឋបាលបានប្រហែលជាកន្លះម៉ោងស្រាប់តែសមត្ថកិច្ចមកចាប់រូបគេមកប៉ុស្តិ៍ប៉ូលិសដោយអត់ដឹងអីសោះ។ 

ពេលបានស្ដាប់ពីរការរៀបរាប់ជនសង្ស័យដែលបានតែងខ្លួនមនុស្សប្រុសមកធ្វើជាមនុស្សស្រីដើម្បីដើររកការងារធ្វើរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោក៏បានធ្វើការណែនាំ និងបានអោយត្រឡប់ទៅផ្ទះវិញ។