Loading...

រកឃើញហើយ! វិធីសាស្ត្រធ្វើឲ្យសុដន់ទាំងគួរនៅមូល ហើយស្រស់ស្អាតថែមទៀតផង

Loading...
ដើមទ្រូង​នារី​មាន​សុដន់​មួយ​គូ​មូល​ហើយ​ស្អាត​ល្អ។ សុដន់​ជា​សរីរៈ​មួយ​តំណាង​ឱ្យ​ភាព​សិចស៊ី​របស់​ស្ដ្រី ប៉ុន្ដែ​ក៏​ជា​សរីរៈ​មួយ ដែល​ងាយ​ទទួល​ការ​ខូច​ទ្រង់ទ្រាយ​ជាង​សរីរៈ​នានា​ដែរ ម្ល៉ោះ​ហើយ​ស្ដ្រី​គ្រប់​រូប​ត្រូវ​យល់ដឹង​ឱ្យ​បាន​ច្រើន​ពី​វិធី​នានា​ដើម្បី​បំប៉ន និង ថែ​ទាំ​សុដន់​ឱ្យស្ថិត​ក្នុង​ភាព​ស្រស់​ស្អាត​ជានិច្ច។ ដើម្បី​បំពេញ​បំណង​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​សហការណ៍​ជាមួយ​លោកស្រី ហូវ ដាណេ នាយិកា​មជ្ឈមណ្ឌល កែ​សម្ផស្ស​ប្រ៊ីតធី​សាឡន នឹង​បង្ហាញ​ជូន​លោកស្រី​អ្នកនាង​កញ្ញា​អំពី​វិធីសាស្ដ្រ​នៃ​ការហាត់ប្រាណ​ដើម្បី​ឱ្យ​ដើម​ទ្រូង​ធំ។


សុដន់​ស្រស់ស្អាត​ពី​ធម្មជាតិ

ដើម្បី​ឱ្យសុដន់​រីក​ក្រពុំ​ពេញណែន​បានល្អ ចាប់​តាំង​ពីពេល​ពេញវ័យ​មក ចាំបាច់​សុភាព​នារី​ទាំងឡាយ​ត្រូវតែ​យក​ចិត្ដ​ទុក ដាក់​បរិភោគ​ឱ្យបាន​គ្រប់ប្រភេទ​អាហា​រូបត្ថម្ភ។ មិន​គួរ​បរិភោគ​អាហារ​តែមួយ​ប្រភេទ​ទេ ប៉ុន្ដែ​គួរតែ​បរិភោគ​អាហារ​គ្រប់​ប្រភេទ ដូច ជា​សាច់​គោ ជ្រូក មាន់ ទា​ជា​ដើម គ្រឿង​ក្នុង​សត្វ​ពាហនៈ មាន​ដូចជា​បេះដូង ថ្លើម ក្រលៀន​ជាដើម ព្រមទាំង​ស៊ុត សាច់ត្រី និង​ទឹក ដោះគោ។ ចំពោះ​ផ្លែឈើ និង​បន្លែ ដូចជា​សណ្ដែក​សៀង សណ្ដែក​ដី ប្រេង​រុក្ខជាតិ ផ្លែឈើ​ស្រស់ ក្រូចពោធិ៍សាត់ ក្រូចឃ្វិច ចេក ល្ហុង ស្វាយ ម្នាស់​ជាដើម សូម​ទទួលទាន​ឱ្យបាន​គ្រប់គ្រាន់ ព្រម​ជាមួយ​នេះ​ដែរសូម​ពិសា​ទឹកឱ្យ​បាន​ច្រើន ជា​ពិសេស​ទឹក​ផ្លែឈើ​ស្រស់ និង ទឹក​បរិសុទ្ធ​ដែលមាន​ជាតិរ៉ែ។


ការ​ហាត់ប្រាណ​ពង្រីក​សាច់​ដុំ​ដើម​ទ្រូង

សុដន់​កាន់តែ​ធំ ទម្ងន់​កាន់តែ​ធ្ងន់ ការ​វិវឌ្ឍន៍​ទៅរក​ភាព​យារធ្លាក់​កាន់តែ​ឆាប់រហ័ស។ ដើម្បី​ចៀសវាង​បញ្ហា​នេះ សុភាព​នារី គួរ​រៀបចំ​ឱ្យមាន​ពេល​ហាត់ប្រាណ​ដើម្បី​ពង្រឹង​សាច់ដុំ​ដើមទ្រូង​ផងដែរ។ ការ​ពង្រឹង​សាច់ដុំ​ដើមទ្រូង​មាន​សារៈ​សំខាន់ ជួយ​ទប់​ទម្ងន់ ក្រពេញ​ទឹក​ដោះ​កុំឱ្យ​ធ្លាក់​មកលើ​តួសុដន់។ មាន​វិធី​ច្រើន​យ៉ាង​ដែល​គេអាច​ជ្រើសរើស​បាន។ ពេលនេះ​ទស្សនាវដ្ដី សុខភាព​យើង នាំមក​នូវ​វិធី​២យ៉ាង ដើម្បី​ហាត់ប្រាណ​ឱ្យ​ដើមទ្រូង​ធំ​មក​បង្ហាញ​ជូន​លោកស្រី​អ្នកនាង​កញ្ញា ៖


វិធីទី១ ៖ ឈរ ឬអង្គុយ​នៅមុខ​កញ្ចក់ សន្ធឹង​ដៃទាំង​២ទៅ​ខាង បត់​កំភួន​ដៃ​ចូល​មក​ក្នុង យក​កម្ពស់​ស្មើភ្នែក លា​បាត​ដៃ ទាំង២​ច្របាច់​ចូលគ្នា ឬ​ប្រើ​កូន​បាល់​សម្លី​បញ្ចេញ​កម្លាំង​ឱ្យ​ខ្លាំង​ប្រៀប​បាន​នឹង​ចង់​កម្ទេច​របស់​អ្វី​មួយ ឬ​ចង់​បំបែក​កូន​បាល់​ឱ្យ​បាន​៥ វិនាទី និង​ធ្វើ​ឱ្យបាន​ច្រើន​បន្ដ​បន្ទាប់​គ្នា​ពី៥​ទៅ​១០ដង។

វិធីទី២ ៖ ពូត​កន្សែង ប្រើ​ដៃ​ទាំង២​កាន់ចុង​សងខាង​កន្សែង​ពោះគោ មូរ​វា​រហូត​បាន​ជាដុំ​រមូរមួយ រួច​បន្ថែម​កម្លាំង​មូរ វា​ឱ្យ​ខ្លាំង និង​លា​មកវិញ​ឱ្យបាន​២០ទៅ៤០ដង។


ក្រៅពី​ការ​ហាត់ប្រាណ​តាម​វិធី​ខាងលើ កីឡា​កម្សាន្ដ​មួយ​ចំនួន​ក៏ជួយ​ពង្រីក​សាច់ដុំ​ដើមទ្រូង​ដែរ ដូចជា​ហែលទឹក វាយសី លើក​ដុំដែក​ជាដើម។ ពេល​ហាត់ប្រាណ ត្រូវ​ពាក់អាវ​ទ្រនាប់​ជានិច្ច​ជាកាល ដើម្បី​កុំឱ្យ​សុដន់​គ្រវី និង​យារធ្លាក់។ ការ​ហាត់ប្រាណ តាមបែប​ផ្សេងៗ​ទៀត ដូចជា​វាយសី លើក​ដុំដែក​ជាដើម សុទ្ធតែ​ជួយ​ឱ្យ​ស្ដ្រី​មាន​សុខភាព​សុដន់​មាំមួន និង​រីក​ធំ​បាន​ល្អ។ ក្រោយ ពេល​ងូតទឹក ឬ​ហែលទឹក មិត្ដ​នារី​គួរតែ​ច្បូត ឬ​ស្ទាប​បន្ថើរ​លើ​សុដន់ ចាត់ទុក​ថាជា​ការ​ហាត់ប្រាណ​មួយ​ដែរ។ ការ​ហាត់ប្រាណ​គប្បី​ធ្វើ នៅពេល​ព្រឹក និង​ពេល​ល្ងាច។ នៅពេល​ហាត់ ត្រូវ​គួប​ផ្សំ​នឹង​ការ​ហាត់​ដកដង្ហើម​វែងៗ ទើប​ប្រសើរ។


ដំបូន្មាន​អ្នក​ជំនាញ

ការ​ធ្វើ​ម៉ាស្សា​លើ​សុដន់​ទៀងទាត់​រាល់ថ្ងៃ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ រួមទាំង​ការ​ហាត់ប្រាណ និង​ការ​ធ្វើ​កីឡា​ពង្រីក​សាច់​ដុំដើម ទ្រូង​មាន​អត្ថប្រយោជន៍​ព្រមគ្នា ជួយឱ្យ​សុដន់​ធំណែន​តាម​ធម្មជាតិ និង​មិន​យារ​ធ្លាក់​ឆាប់​រហ័ស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង