Loading...

រំភើបហួសពីការស្មាន ដែលស្តេចប្រដាល់លំដាប់កំពូលពិភពលោក គ្រោងសង់ មណ្ឌលសុខភាព ខ្នាតយក្ស សម្រាប់ពលរដ្ឋក្រីក្ររបស់ខ្លួន

Loading...
Manny Pacquiao ស្ដេចប្រដាល់លំដាប់កំពូលពិភពលោក សញ្ជាតិហ្វីលីពីន ដែលលេចលឺដំណឹងថា​ចូលនិវត្តិន៍ពីអាជីពប្រដាល់ គ្រោងសាងសង់​មជ្ឈមណ្ឌលសុខភាពដ៏ធំលំដាប់ពិភពលោក សម្រាប់ ប្រជាជន ក្រីក្រ ក្នុងទីក្រុង General Santos ដែលជាទីក្រុងកំណើតរបស់លោក។


បន្ទាប់ពីបានជាប់ជា សមាជិកសភាម្នាក់ អ្នកប្រដាល់រូបនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ សុខភាព ក៏ដូចជា សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុង General Santos ហើយក៏បានដាក់ចេញនូវគម្រោងសាងសង់ មជ្ឈមណ្ឌលសុខភាពខ្នាតអន្តរជាតិ​ សម្រាប់បម្រើសេវាសុខភាពជូនប្រជាជនក្រីក្រក្នុងទីក្រុង General Santos ព្រមទាំងប្រជាជនក្រៅពីទីក្រុងនេះផងដែរ។


បើតាមរូបភាពដែលគេបានបង្ហោះតាមបណ្ដាញសង្គម Facebook មជ្ឈមណ្ឌលសុខភាព ដែលស្ដេចប្រដាល់រូបនេះ គ្រោងនឹងសាងសង់នេះ​ មានឈ្មោះថា Manny Pacquiao Medical Center ដែលទៅប្រហែលជាត្រូវចំណាយលុយច្រើន ព្រោះការ រចនាប្លងអគារ គួរឲ្យទាក់ទាញ ប្រៀបបានទៅនឹងសណ្ឋាគារ ផ្កាយ៦ ផ្កា៧ អញ្ចឹង។


តាមពិតលុយដែលបានពី​អាជីពប្រដាល់បានធ្វើឲ្យ​លោក ជាប់ក្នុងបញ្ជី មហាសេដ្ឋីលុយពាន់លានដុល្លាររបស់ហ្វីលីពីទៅហើយ។ ដោយមានទ្រព្យចាយមួយជីវិតមិនអស់ លោកមិនដែលបិទភ្នែកមិនមើលពីទុក្ខលំបាកប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីននោះ ពោលគឺលោកតែងតែជួយជនក្រីក្រតាមរយៈការផ្ដល់ជំនួយផ្សេងៗ ជាពិសេស ពេលប្រជាជនជួបគ្រោះធម្មជាតិ​ផ្សេងៗ ដូចជាទឹកជំនន់ ឬខ្យល់ព្យុះជាដើម។


កាលពីចុង ឆ្នាំ ២០១៦ កន្លងទៅនេះ Manny Pacquiao បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នឹងសាងសង់ផ្ទះ ១ ចំនួនខ្នង ដល់ប្រជាជនហ្វីលីពីន ដែលមានជីវភាពទីទល់ក្រីក្រនៃស្រុកកំណើតរបស់លោក ។


គួរជម្រាបផងដែរ ទោះជាលោក មានលុយច្រើនក៏លោកមិនដែលចាយលុយខ្ជះខ្ជាយ ទៅទិញរថយន្តទំនើប ផ្ទះតម្លៃថ្លៃៗ សម្រាប់ភាពហ៊ឺហារបស់ខ្លួននោះទេ។ ផ្ទុយមកវិញលោក តែងតែបរិច្ឆាគជួយ ប្រជាជនរបស់លោក នេះក៏ព្រោះតែលោកយល់ពីទុក្ខលំបាករបស់ប្រជាជនក្រីក្រ ព្រោះមុននឹងលោកជោគជ័យ លោកក៏ធ្លាប់ជាឆ្លងកាត់ទុក្ខលំបាកនេះដែរ៕

អត្ថបទដោយ៖ ហុង
ប្រភព៖ Business Cambodia