Loading...

តិចប្រយ័ត្នអត់ដឹងណា! ក្បួនចិនសែបានទាយថា បើក្នុងផ្ទះឆ្នាំនេះ មានកូន​ឆ្នាំជូត វ​ក និង​រការ គឺកំពុងមានទ្រព្យធំហើយណា

Loading...
ក្បួនចិនសែជាទូទៅទាយកម្រខុសណាស់ ហើយការទស្សទាយនោះគឺខុសគ្នារៀងរាល់ឆ្នាំ ព្រោះឆ្នាំក៏ខុសគ្នា ហើយធាតុក៏ខុសគ្នាផងដែរ ដូចនេះក្នុងឆ្នាំរកានេះផងដែរបើសិនជាលោកអ្នកណាមានកូនឆ្នាំ ជូត វ​ក និង​រការ
នោះ​ផ្ទះ​របស់​អ្នក​នឹង​អាច​ទទួលបាន​លាភ​ធំ​ជាមិនខាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​? ដូចនេះសូមមើលការទស្សទាយដូចខាងក្រោមពីក្បួនចិនដ៏ពូកែ។


​កូនស្រី​ឆ្នាំជូត​
​ផ្ទះ​ដែល​មាន​កូនស្រី​ឆ្នាំនេះ ប្រៀប​ដូចជា​មានទ្រព្យ​ធំ​នៅចាំ​នៅមុខ​ផ្ទះ​អញ្ចឹង​។ មិន​ថា​លាភ​ក្រៅ ឬ​ក្នុង លាភ​មកពី​ទិស​ណា​ទេ សុទ្ធ​តែ​អាច​ស្ថិតនៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទាំងអស់​។ គេ​មិន​ត្រឹមតែ​អាច​នាំ​លាភ​ដល់​អ្នក​ប៉ុណ្ណឹង​ទេ ថែមទាំង​មិន​ធ្វើឲ្យ​អ្នក​ខ្វល់ចិត្ត​ពី​គេ​ច្រើន​ឡើយ​។​


កូនប្រុស​ឆ្នាំវក​
​កូន​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​ក្មេង​ដែល​ឆ្លាត​វៃ មានចិត្ត​ក្លាហាន រួសរាយ ថែមទាំង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​។ គេ​ជា​ផ្លែ​រីករាយ​របស់​ឳ​ពុក​ម្តាយ​តាំងពី​តូច​។ ជាពិសេស គេ​អាច​នឹង​នាំ​លាភ​ដល់​ឳ​ពុក​ម្តាយ​ទៀតផង​។ ចាប់តាំងពី​គេ​កើតមក ឋានៈ​របស់​ឳ​ពុក​មិនតូច​ទេ ហើយ​ការ​រកស៊ី​របស់​ម្តាយ​ក៏​កើន​ចំណូល​ដែរ​។


កូន​ឆ្នាំរការ​
​កូន​ដែល​កើត​ក្នុង​ឆ្នាំនេះ មិន​ថា​ស្រី ឬ​ប្រុស​ទេ សុទ្ធ​តែ​អាច​ក្លាយ​ជា​ទេវតា​ទ្រព្យ​របស់​ឳ​ពុក​ម្តាយ​គេ​ទាំង​អស់​។ ជាពិសេស គេ​ជា​មនុស្ស​ដែល​ហ៊ាន​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​៕

​ប្រភព ៖ happyfoo.cc
ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ