Loading...

៩ខែ ១០ថ្ងៃ ដែលម្តាយបានពរពោះកូន ចុះហេតុអ្វីពេលនេះកូនមិនអាចរស់នៅជាមួយម្តាយបាន កូនដឹងទេថាម្តាយសោកសៅប៉ុណ្ណានោះ (មានវីដេអូ)

Loading...
កាលពីថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០១៧ ប្អូនស្រីម្នាក់ឈ្មោះ Ah Vy Single បានរៀបរាប់ការនឹករនឹកក្មួយរបស់គាត់ដោយពុំគួរណាបាត់បង់ជីវិតឡើយ គិតទៅមួយពព្រិចភ្នែកសោះ។ វាមិនគួរកើតរឿងបែបនេះឡើយទេ ពិតជាគួរឲ្យសោកស្តាយណាស់ទំរាំកើតបានប៉ុណ្ណឹង វាមិនមែនជារឿងងាយស្រួលទេសម្រាប់ម្តាយនោះ មិនត្រឹមតែប៉ុណ្ណោះលឺសូរសម្លេងម្តាយស្រែកយំស្ទើរក្លាយជាមនុស្សឆ្កួតទៅហើយ ដោយជួបរឿងអកុសលបែបនេះ។


មូលហេតុដែលបណ្តាលឲ្យស្លាប់នោះគឺឈាមស ស៊ីឈាមក្រហម ហើយរឿងហេតុនេះកើតឡើងនៅស្រុកចំការលើ ខេត្តកំពង់ចាម នេះបើតាមការអះអាងពីសាច់ញាតិរបស់ក្មេងតូចក៏កំសត់នេះ។ ក្នុងនោះដែរក៏មានមតិអាណិតអាសូរដល់ក្មេងនេះដោយរៀបរាប់ថា៖ 9 ខែ 10 ថ្ងៃម្តាយខំពពោះ ស៊ូទ្រាំអត់ធ្មត់ពេលសម្រាល ឈាមទាំងថ្លុក ទម្រាំបានឃើញមុខកូន ពេលបានឃើញហើយៗត្រឹមពេលខ្លីទៀត មិនដឹងថាអារម្មណ៍គាត់ជាម្តាយ ឈឺចាប់យ៉ាងណាទេ សុំបងកាត់ចិត្ត ហើយចាត់ទុកថាបងនិងក្មេងមាននិស្ស័យត្រឹមហ្នឹងចុះ គាត់ទៅរកជាតិថ្មីមួយទៀតដែលល្អជាងនឹងហើយ 😓😓😓


គ្រាន់តែបានស្តាប់ពាក្យប៉ុន្មានម៉ាត់នេះធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម Facebook រឹតតែក្តុកក្តួលអារម្មណ៍អាណិតម្តាយក្មេងនេះរឹតតែខ្លាំង ព្រោះមានតែអ្នកធ្លាប់ជួបរឿងបែបនេះទេដែលយល់ពីជំរៅថាវាពិបាកទ្រាំដល់កំរិតណានោះ កូនគេ កូនយើង តែងតែមានសេចក្តីស្រលាញ់ដូចៗគ្នាចំពោះកូន។