Loading...

អាសូរណាស់លោកអើយ! ក្មេងប្រុសអាយុ៨ឆ្នាំសោះ ត្រូវគេ​ពង្វក់​ឲ្យ​ចេះ​ប្រើ​គ្រឿង​ញៀន (សូមជួយស៊ែរដើម្បីឲ្យអាណាព្យាបាលមេត្តាប្រុងប្រយ័ត្នផង)

Loading...
ភ្នំពេញ៖ កុមារា​ម្នាក់​អាយុ​៨​ឆ្នាំ​សោះ ត្រូវ​គេ​ពង្វក់​ឲ្យ​ចេះ​ប្រើ​គ្រឿង​ញៀន​និង​ត្រូវ​បាន​មេ​គ្រឿង​ញៀន​អូស​ទាញ​ឲ្យ​ឈរ​លក់​ថ្នាំ​ញៀន​នៅ​តំបន់​រោង​ចក្រ​ឆ្នាំ ។


សមត្ថកិច្ច​ចុះ​បង្រ្កាប​ការ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​ប្រហែល ១៥​និង​២០​នាទី​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​បាន​សហ​ការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​បឹង​កក់​ទី​២​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​នៅ​ចំណុច​ប្លុក​រោង​ចក្រ​ឆ្នាំង ផ្លូវ​រថ​ភ្លើង ក្រុម ទី១០៩ ភូមិ​២៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។


ជន​សង្ស័យ​ជា​អនីតិ​ជន​ឈ្មោះ ស ច ប ហៅ ចាប ភេទ​ប្រុស អាយុ​៨​ឆ្នាំ មុខរបរ ពុំ​ពិត​ប្រាក​ដ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​រថ​ភ្លើង សង្កាត់​បឹង​កក់ ទី​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។
សមត្ថកិច្ច​ដក​ហូត​វត្ថុ​តាង​ចាប់​យក​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣៥​កញ្ចប់​តូច ( សង្ស័យ​ជា​គ្រឿង​ញៀន ) ។


បច្ចុប្បន្ន​ជន​សង្ស័យ​ ជា​អនីតិជន​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ស្រី កែវ សុគន្ធា ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅ មន្ទីរ​សង្គម​កិច្ច រាជធានី​ភ្នំពេញ ដើម្បី​គ្រប់​គ្រងប​ន្ត និងកសាង​សំណុំ​រឿង ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕


ប្រភព៖ http://www.yobminh.com