Loading...

បើមិនឃើញផ្ទាល់ភ្នែកប្រាកដជាមិនជឿមែន! សិស្សអនុវិទ្យាល័យហ៊ុនសែន ព្រែកសាម៉ាន់ មិនដឹងជាមានអ្វីចូលខ្លួនទេ ពិតជាព្រឺសម្បុរសខ្លាំងណាស់ (មានវីដេអូ)

Loading...
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីដ៏គួរឲ្យព្រឺសម្បុរសជាខ្លាំងនៅចំពោះសិស្សនៅបរិវេនអនុវិទ្យាល័យហ៊ុនសែន ព្រែកសាម៉ាន់ ដោយមិនដឹងមូលហេតុពិតប្រាកដថាមានអ្វីចូលក្នុងខ្លួនពួកគាត់ទាំងអស់នេះទេ ទើបនិមន្តព្រះសង្ឃដើម្បីដេញចេញមកវិញ ដែលអ្នកខ្លះគិតថាវាជាខ្មោច ព្រាយបីសាចដែលចូលក្នុងខ្លួនសិស្សទាំងអស់នោះ។ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ បើមិនបានឃើញផ្ទាល់ភ្នែកទេនោះប្រាកដជាគ្មាននរណាជឿទេ។


ដូចនេះហើយតែងតែលឺចាស់ៗថា មានខ្មោចចូលមនុស្សពិតប្រាកដ ដែលជូនកាលអាចជាជីដូន ជីតារបស់យើងមកចូល រឺក៏សាច់ញាតិណាម្នាក់ក៏អាចថាបានដែរ ព្រោះជំនឿអស់នេះអាចមានពិតប្រាកដមែន។ ចំណែកប្រជាជនយើងមួយចំនួនគេមិនជឿទេ។ នៅក្នុង comment នៃវីដេអូននេះក៏មានអ្នកខ្លះ ក៏បានជួបករណីបែបនេះផងដែរចំពោះម្តាយរបស់ខ្លួនតែម្តង ដោយគាត់បានរៀបរាប់ថាពិតជាមានមែនព្រោះកាលនោះម្តាយរបស់គាត់ ត្រូវយាយរបស់គាត់ចូលមកក្នុងខ្លួនតែម្តង ដែលចាស់ៗតែងតែនិយាយថា ខ្មោចចូល ហើយពេលនោះខ្មោចនោះបានរៀបរាប់ថាគាត់វេទនាណាស់ គ្មាននរណាគេយកយាយមកឲ្យគាត់ពិសារ ហើយគ្មានសំលៀកបំពាក់ទេ។


ពេលភ្លាមៗនោះក្រុមគ្រួសាររបស់គាត់ក៏បានហៅគ្រូដេញខ្មោចនោះចេញបាត់ទៅ ទើបធ្វើការសែនព្រេនដើម្បីឧទិសកុសលទៅជូនយាយរបស់គាត់ដែលបានចូលខ្លួនម្តាយគាត់នោះ។ ពេលស្តាប់ទៅពិតអាចជឿមែន ព្រោះអីគាត់ជួបពិតប្រាកដមែន។