Loading...

ប្រពន្ធស្រែកទ្រហរយំ ក្នុងខណៈពេលរថយន្តបានបុកប្តីរបស់ខ្លួន (មានវីដេអូ)

Loading...
យោងតាម Facebook របស់បងប្រុសម្នាក់ឈ្មោះ Eav Chamroeun បានរៀបរាប់់ពីករណីគ្រោះថ្នាក់មួយនៅក្នុងតំបន់កៀនស្វាយ ដែលបណ្តាយឲ្យបុរសម្នាក់ត្រូវរថយន្ត Visto បុក ដែលត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះផងដែរបងប្រុសបានបញ្ជាក់បន្ថែមថា៖


ស្រុកកៀនស្វាយ៖ ថ្ងៃទី១៨.០៧.២០១៧
ករណី៖ គ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្ដនិងថ្មើរជើង បណ្តាលឲ្យរបួសធ្ងន់) កើតហេតុថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៦:១០នាទី ចំណុចចន្លោះគីឡូម៉ែត្រ២០ និង២១ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ប៊ិច ឡុងដា ភេទប្រុសអាយុ៣៥ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល (របួសធ្ងន់) អ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណបើករថយន្ដម៉ាក VISTO ពណ៌លឿន (មិនស្គាល់ស្លាកលេខមិនស្គាល់ស៊េរី)។


មូលហេតុ៖ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើឈ្មោះ បុិច ឡុងដា ភេទប្រុស បានដើរឆ្លងផ្លូវពីផ្ទះទៅផ្លូវម្ខាងទៀត ពេលដើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តម៉ាក VISTO បើកក្នុងទិសដៅអ្នកលឿង ភ្នំពេញ បានបុកជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្ដបានបើករថយន្ដគេចខ្លួនបាត់។