Loading...

ពេលមានរឿងតិចតួចមានគេស៊ែរច្រើនណាស់ ចុះពេលនេះពួកគាត់កំពុងសាងអំពើល្អតើមានអ្នកស៊ែរប៉ុន្មាននាក់ទៅ?

Loading...
កញ្ញា ដេននីក្វាន់កន្លងមកមានរឿងបន្តិចបន្តួចទាក់ទងការស្លៀកពាក់របស់នាង ដែលថ្នាក់ដឹកនាំមួយចំនួនបានកោះហៅដើម្បីពិភាក្សាគ្នាកុំឲ្យកើតឡើងទៅថ្ងៃក្រោយទៀត តែទោះជាយ៉ាងណាវាមិនមែនជារឿងធំដុំឡើយ ព្រោះនាងក៏មិនដែលធ្វើអ្វីឲ្យខុសឆ្គងលើសពីនេះទេ។ ហើយបើក្រឡេកមកមើលនាពេលប៉ុន្មានម៉ោងនេះវិញឃើញនាងកំពុងសាងអំពើល្អ ចេះធ្វើបុណ្យទាន តែនេះមិនមែនជាលើកទីមួយរបស់នាងឡើយដែលធ្វើអំពើល្អទាំងនេះ ដោយក្នុងនោះដែរនាងបានរៀបរាប់ប្រាប់តាមរយះ Facebook របស់នាងផ្ទាល់ថា៖



ថ្ងៃនេះនាងខ្ញុំ បាននាំយកនូវ អំណោយ មកចែកជូនពូ មីង តា យាយដែលក្រីក្រមានជីវភាពខ្វះខាត ចំនួន៥ គ្រួសារ ដែលពួកគាត់រស់នៅ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលជាទឹកដីស្រុក កំណេីតនិង ជាទីកន្លែងដែលនាងខ្ញុំធ្លាប់រស់នៅតាំងពីតូច។


ធម្មតាមនុស្សរស់ក្រោមមេឃតែមួយ តែជោគវាសនា និង ខ្សែជីវិតពិតជាមិនអាច ដូចគ្នានោះឡេីយ ! គ្មាននណារម្នាក់កេីតមក ប្រាថ្នាចង់បានភាពក្រីក្រខ្វះខាតនោះទេ ។ ដូចនេះ ចំពោះនាងខ្ញុំ ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ នោះទេ តែគ្រាន់តែនាងខ្ញុំមានជីវភាព លទ្ឋភាពប្រសេីរជាងពួកគាត់ ។


អាស្រយ័ហេតុនេះ ទេីបនាងខ្ញុំចាំបាច់ ត្រូវបង្កេីតនូវវប្បធម៏ចែករំលែក ដេីម្បីជួយសម្រាលទុក្ខលំបាក និង ភាពខ្វះខាតគាត់ខ្លះ ដោយទាំងអស់នេះវាគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចដែលនាងខ្ញុំមាន ហេីយធ្វេីបាន។
នាងខ្ញុំ នឹងបន្តការងារ សកម្មភាព មនុស្សធម៏បែបនេះបន្តទៀត គ្រប់ទីកន្លែង ដែលមានបងប្អូនខ្វះខាតតាមលទ្ឋភាព ដែលនាងខ្ញុំមាន ៕ ថ្ងៃទី20-07-2017 ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ដេននីក្វាន់