Loading...

កំពូលបោក មុខស្រស់ប្រចាំខេត្តសៀមរាប! សូមបងប្អូនមេត្តាជួយស៊ែរដើម្បីកុំឲ្យអ្នកលក់ផ្សេងទៀតចាញ់បោកតទៅទៀត

Loading...
រាល់ដងធ្លាប់តែលឺថាអ្នកលក់តាម Online មួយចំនួនបោកអ្នកដែលទិញ តែពេលនេះវិញមានអ្នកទិញម្តង បានបោកអ្នកលក់តាម Online ជាច្រើននាក់ ចំណែកឯអ្នកបោកនេះវិញមុខមាត់ស្អាតបាតមិនសមណាធ្វើដូចនេះសោះ ហើយពេលថ្មីៗនេះក្នុង Facebook បងស្រីម្នាក់ឈ្មោះ  So Danik ដែលជាអ្នកលក់ផលិតផលគ្រឿងសំអាងបានត្រូវអ្នកទិញបោកយ៉ាងសាហាវ ហើយគាត់ក៏បានប្រកាសតាម Facebook ដើម្បីកុំឲ្យអ្នកផ្សេងទៀតជួបដូចជាគាត់ នៅក្នុងនោះបងស្រីក៏បានរៀបរាប់បញ្ជាក់ថា៖


Like n Shares អោយល្បីផុតសំលេងស្រីចរិតថោកនិងអោយគេដឹងអោយអ្នកលក់គ្រប់រូបប្រុងប្រយ័ត្ន ម្នាក់និងតាមពិតល្បីណាស់តែញុមមិនដែរដឹង២មុន ម្នាក់និងនៅសៀមរាប បោកសាហាវណាស់សុំសរសើរអ្នកទាំងអស់គ្នា មេត្តាស្ដាប់អោយចប់ ដឹងតាហួស៧០ម៉ង
Fb. វា Ma Rinet មើលមុខវាហើយចំណំទុកផង like ហើយShares អោយគាត់ល្បីម្តង 👍👍👍ម៉ែ ឱយកមុខទុកណាទេ មានកូនចរិតាផែនៗនិង


គួរបញ្ជាក់ឲ្យដឹងដែលថា Facebook អ្នកបោកនេះឈ្មោះថា Ma Rinet តែប្រហែលជា១ថ្ងៃចុងក្រោយនេះ ម្នាក់បោកនេះក៏បានដូរឈ្មោះ Facebook របស់ខ្លួនទៅជា Mss Net វិញ នេះបើតាមការអះអាងពីអ្នកប្រើប្រាស់ Facebook comment ក្នុង Facebook បងស្រី So Danik ដែលជាអ្នកលក់តាម Online ដែលត្រូវបានគេបោកនោះ។


តែនៅមិនទាន់អស់ទេ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ក៏មានបងស្រីឈ្មោះ Maylin Povpov ដែលជាអ្នកលក់តាម Online ម្នាក់ទៀតក៏ត្រូវបានអ្នកបោកខាងលើនេះ បោកគាត់ដែរ ក្នុងនោះគាត់បានបង្ហោះសារដ័ឈឺចាប់ដូចមានរៀបរាប់យ៉ាងលម្អិតដូចខាងក្រោមនេះ៖


ខ្ញុំលក់អនឡាញ មិនដែលទាមទារអោយភ្ញៀវកក់លុយទេ ព្រោះខ្លាចក្រែងចិត្តភ្ញៀវ ទើបជួបគាត់មួយនេះទេ សាហាវ🤣 មានអ្នកណាស្គាល់ គាត់ទេ នៅសៀមរាប យកអោយគាត់មើលផង ថាខ្ជិលផុស តិចថាគេFake acc ទៅ យ័ត្នបើកសំលេងអោយគេលឺហាស កុំថាមិនយោគយល់ ហើយគិតថា ខ្ញុំយកក្រដាសទៅទិញមែន ជ្រុលគេផ្សេងបានផុសពីគាត់ហើយ ខ្ញុំដាក់ថែមហ្មងទៅ អោយអ្នកផ្សេង កុំចាញ់បោកគាត់ នេះមិនចេះជេរបញ្ចោរផង បើថាតាមចិត្តខឹង ជេរហុយផ្សែងមិនខាន លុយ425$លែងចង់បានហើយ ក៏មិនបាច់សំរួលអីដែរទេ អ្នកជាមនុស្សប្រភេទណា ក៏ខ្ញុំមិនហ៊ានថាអោយដែរ បើសិនអ្នកយល់ អ្នកអោយម្តងបន្តិចៗក៏ខ្ញុំព្រម តែគ្មានទទួលបានសូម្បីមួយរៀល ចាំឡើងមួយខែជាង 🤣 មុខស្អាតបាតខ្លាំង មិនគួរចឹងទេ មួយមុឺនលានលេស


ដូចនេះសូមបងប្អូនអ្នកលក់ទាំងឡាយដែលរស់នៅក្នុងខេត្តសៀមរៀប រឺក៏អ្នកលក់នៅកន្លែងផ្សេងៗទៀតមេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងការបោកប្រាស់ផ្សេងៗដែលស្រដៀងទៅហ្នឹងករណីខាងលើនេះ បើសិនវាជាការពិតមែននោះ។







ដើម្បីដឹងកាន់តែច្បាស់សូមចុចនៅ Link ត្រង់នេះដើម្បីទៅកាន់ Facebook របស់អ្នកលក់ត្រូវបានគេបោកនោះតែម្តង Maylin Povpov https://www.facebook.com/sreypov.um/posts/1156873271083178?pnref=story

So Nanik: https://www.facebook.com/permalink.php?story_fbid=497716577234809&id=100009894131045