Loading...

ហេតុអ្វីថ្ងៃធ្វើខួបកំណើត ក្លាយទៅជាថ្ងៃធ្វើបុណ្យសពទៅវិញ! តើអារម្មណ៍មួយនេះនរណាអាចទទួលបានទេ? (មានវីដេអូ)

Loading...
ពិតជាមិនគួរកើតឡើងរឿងអាក្រក់បែបនេះសោះ ហើយវាពិតជាអាណិតយ៉ាងខ្លោចចិត្តជាពន់ពេកនូវរឿងរ៉ាវ​មួយដែល​បាន​កើត​ឡើង កាល​ពី​ល្ងាច​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ភ្នំដិល ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដោយ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រមាណ​៥​ឆ្នាំ​បាន​ស្លាប់​ក្នុង​ថ្ងៃ​ធ្វើ​ខួប​កំណើត រួមគ្នាជាមួយបងប្រុស តែជាអកុសល​ថ្ងៃ​ខួប​ក៏​បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​សព​ទៅវិញ អាសូរណាស់លោកអើយ។​​


​ព័ត៌មាននេះបានបញ្ជាក់​ពីបងស្រីម្នាក់​ឈ្មោះ Soeun Chanlina ដែលគាត់បានបង្ហោះក្នុង Facebook របស់គាត់ ក្នុងនោះផងដែរគាត់​ត្រូវ​ជា​ម្ដាយ​មីង​កុមារ​រងគ្រោះនោះ គាត់ក៏​បានបថ្ថែមទៀត​ថា «ហេតុអីទៅក្មួយ ហេតុអីទៅ មីងមកខួបកំណើតបងប្រុសរបស់ក្មួយ មិនមែនមកបុណ្យសព្វក្មួយទេ ហេតុអីក្មួយឆាប់ទៅចោលយើងទាំងអស់មេស ក្មួយចេះណាស់ក្មួយឆ្លាតណាស់😭😭😭😭😭😭😭»។


ក្នុងនោះផងដែរក៏មានការឆ្លើយឆ្លងក្នុង Comment ខាងលើ​ថា តាម​ពិត​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​បង​ប្រុស​កុមារ​រងគ្រោះទេ តែឪពុក​ម្ដាយ​ក៏​រៀបចំ​ធ្វើ​រួម​គ្នា​តែម្ដង​។ ខណៈ​ពេលដែល​ឪពុក​ម្ដាយ​រវល់​ទទួល​ភ្ញៀវ​អត់​បាន​មើល ក៏​ត្រូវ​ឡាន​ក្រុង​បុក​ស្លាប់​យ៉ាង​អាណោចអាធ័មតែម្តងទៅ។​ ដូចនេះសូមបងប្អូនទាំងឡាយមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសរាល់បងប្អូនទាំងឡាយណាដែលប្រារពរាល់កម្មវិធីនៅតាមដងផ្លូវធំ ដើម្បីជៀសវាងនូវរឿងអាក្រក់បែបនេះ វាពិតជាគួរឲ្យសោកស្តាយណាស់ទៅហើយ។








ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan