Loading...

បើអាណិតមេត្តាជួយស៊ែរផង ព្រោះគាត់ត្រូវការជំនួយជាខ្លាំង! ប្រពន្ធស្លាប់ចោល បន្សល់កូន៧នាក់ទុកឲ្យឪពុកចិញ្ចឹម ដោយរស់នៅយ៉ាងវេទនា (មានវីដេអូ)

Loading...
កាលពីប៉ុន្មាននាទីមុននេះមានបងប្រុសម្នាក់ឈ្មោះ E Sok Srieng បានជួយប្រកាសរកជំនួយជូនគ្រូសារលោកពូ ឌី សាន្ត ដែលកំពុងរស់នៅជាមួយកូន៧នាក់យ៉ាងវេទនា មិនត្រឹមតែប៉ុណ្ណោះប្រពន្ធស្លាប់ចោលថែមទៀតផង។​ ក្នុងនោះផងដែរបងប្រុសក៏បានរៀបរាប់បញ្ជាក់បន្ថែមដោយមានជារូបភាព ព្រមជាមួយវីដេអូផងដែរ។


#សង្វេគណាស់លោកអើយ ៖ លោកពូ ឌី សាន្ដ និងកូន៧នាក់ ដើរបេះបន្លែលក់ចិញ្ចឹមជីវិត យ៉ាងវេទនាបំផុត។

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧
លោកពូ ឌី សាន្ដ និងកូន៧នាក់លើកដៃសំពះ សុំអង្វរ សុំឱ្យសប្បុរស់ជននៅក្នុងប្រទេសនិងក្រៅប្រទេសជួយ។
លោកពូបានត្អូញត្អែរថា ប្រពន្ធបានស្លាប់ចោល បន្សល់ទុកកូន៧នាន់ គាត់ដើរបេះបន្លែនិងដើររកក្ដាមខ្យង យកមកលក់ បានមួយថ្ងៃតែ {៦០០០រៀលទេ} ថ្ងៃខ្លះរកមិនបាន ក៏នាំកូនចៅដាំបបរនិងបន្លែហូប។


#លោកពូរស់នៅ ៖ ភូមិសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
#ខ្ញុំសុំអំពាវនាវ ៖ ទៅដល់សប្បុរស់ជនទាំងក្នុងនិងក្រៅប្រទេស មេត្តា ជួយក្រុមគ្រួសាររបស់លោកពូ ឌី សាន្ដ ផង គាត់កំពុងវេទនាខ្លាំងណាស់ កូនៗក៏គ្មានអីហូបឯងលោកពូក៏មានជំងឺប្រចាំកាយទៀត។
#លេខទំនាក់ទំនង ៖ ០៩២៧៥៤៧៧៦ ០៩៦៨៤៤៧៤៨៧ ៚