Loading...

ពិតជាមិននឹកស្មានដល់ថា ព្រូឡានហ៊ានដេញភ្ញៀវទេសចរណ៍ចុះពីលើឡានសោះ (មានវីដេអូ)

Loading...
នាពេលថ្មីៗនេះមានករណីមួយបានកើតឡើងក្នុងប្រទេសវៀតណាត ដោយព្រូឡាន (អ្នកមើលការខុសត្រូវក្នុងឡាន) ទេសចរណ៍មួយបានបណ្តេញភ្លៀវជនបរទេសឲ្យចុះពីលើឡានរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះទេគឺគ្រវែងអីវ៉ាន់ និងទាត់ចោលទៀតផង។​ មួយវិញទៀតបានស្រែកបណ្តេញចេញយ៉ាងខ្លាំង ព្រមទាំងចង់ប្រើអំពើហិង្សាដាក់ជនបរទេសនោះទៀតផង។


រឿងហេតុដែលឈានដល់ចំនុចនេះក៏ព្រោះជនជាតិបរទេសស្រីរូបនេះបានជក់បារីនៅលើឡានទេសចរណ៍នេះតែម្តង បើទោះបីជាមានបំរាមយ៉ាងណាក៏ដោយ ទើបធ្វើឲ្យព្រូឡាននេះមានការខឹងយ៉ាងខ្លាំង ព្រោះភ្ញៀវរូបនេះមិនគោរពស្លាកសញ្ញារបស់ខ្លួន ដែលជាហេតុធ្វើឲ្យព្រូឡានហ៊ានបណ្តេញភ្ញៀវម្នាក់នេះអោយឈប់ជិះលើឡានរបស់ខ្លួនទៅ នេះបើតាមការអះអាងអ្នកដែលបាន comment ក្នុងវីដេអូបានរៀបរាប់។


ក្នុងនោះផងដែរក៏មានមតិរិះគន់ផ្សេងទៀតដែលជាជនជាតិវៀតណាមដូចគ្នាថា បើធ្វើដូចវាធ្វើឲ្យមានការអាប់អោនដល់កិត្តិយសរបស់ប្រទេសជាតិយើងខ្លាំងណាស់ (ប្រទេសវៀតណាម) មិនគួរណាទៅស្រែក និងបណ្តេញភ្ញៀវដូចនេះទេ គួរណាមានការពន្យល់ រឺណែនាំទើបជាការល្អ ព្រោះមានភ្ញៀវខ្លះគាត់មិនបានចាប់អារម្មណ៍ថាយើងមានបំរាមហាមឃាត់បែបនេះក៏ថាបាន ពិតជាគួរឲ្យសោកស្តាយណាស់ដែលប្រជាជនរបស់ខ្ញុំធ្វើបែបនេះនោះ។


តើប្រិយមិត្តនៅពេលឃើញសកម្មភាពដូចនេះហើយតើយល់ឃើញយ៉ាងណាដែរ ចំពោះទង្វើររបស់ព្រូឡានម្នាក់នេះ? តើធ្វើដូចនេះត្រឹមត្រូវដែររឺទេចំពោះភ្ញៀវទេសចរណ៍របស់ខ្លួននោះ?












ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan