Loading...

ដូចជាព្រហើនពេកហើយលោក​ចោរ! សូម្បីតែផ្ទះ រដ្ឋមន្ត្រីក្រសួងព៌ត័មាន ក៏ហ៊ានចូលលួចដែរ!

Loading...
នៅវេលាម៉ោង 2:38 នាទីព្រឹកនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានករណីលោកចោរគាត់ហ៊ានផ្លោះចូលក្នុងផ្ទះ លោក ខៀវ កញ្ញារិទ្ធិ ដែលជារដ្ឋមន្ត្រីក្រសួងព៌ត័មាន នេះបើតាមការរៀបរាប់របស់លោកក្នុង Facebook ហើយលោកបាននិយាយពីចោរចូលលួចផ្ទះរបស់គាត់ ហើយបានលួចទូរស័ព្ទរបស់សន្តិសុខមួយគ្រឿងពេលកំពុងដេកលក់ និងបានសរសេើទៅដល់លោកចោរ ផងដែរ ថាគាត់​មានជំនាញ និងមានការហ្វឹកហ្វឺនហាត់ អនុវត្តបានល្អណាស់ ដោយឯកឧត្តម បានសរសេរសារថា៖


មើលកាមេរ៉ាបានដឹងថាចោរចូលផ្ទះមានជំនាញហ្វឹកហ្វឺនល្អណាស់ ។ ដើរកាត់ផ្ទះពីរដង សំលឹងមើលសភាពការណ័ជុំវិញទាំងអស់ លុះឃើញស្ងាត់ហើយបានមកអែបកន្លែងងងឹតដូរជាអាវខ្មៅ (ខោខ្មៅស្រាប់) រួចតោងបង្គោលជាប់របងហក់ចូលភ្លែត ។


នៅក្នុងនោះផងដែរក៏មានអ្នកសួរជាសំណួរដល់លោកថា ចុះសន្តិសុខ ហេតុអ្វីដេកលក់រហូតមិនដឹងចោរលួចទូរស័ព្ទទៀតនោះ គិតដូចម្តេចដែរបង? លោក ក៏បានឆ្លើយថា ដូរក្រុមហ៊ុនសន្តិសុខ​ សំណាងគ្មានការបាត់បង់អ្វីផ្សេងៗ ដែលជាបញ្ហាជាមួយទំនួលខុសត្រូវជាមួយក្រុមហ៊ុនសន្តិសុខ។


ហុឹម!ថ្លើមធំពេកហើយលោក​ចោរ!ចោរនេះពិតមិនធម្មតា! តែផ្ទះវិញ​រឹតតែមិនធម្មតាជាងចោរព្រោះ​មិនបណ្ដាលចិត្តចោរនោះអោយចង់យកអ្វីៗចេញពីផ្ទះ៕